ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេខ្យល់នាំមនុស្សឆ្លងដែនប៉ុនប៉ង ចូលទៅប្រទេសថៃ ដោយខុសច្បាប់ ចំនួន០៣នាក់ ត្រូវបានឃាត់ខ្លួនអនុវត្តតាមច្បាប់​

65

បាត់ដំបង​ ៖​ នៅព្រឹកព្រលឹមថ្ងៃទី១៧​ ​ខែសីហា ឆ្នាំ២០២១​ វេ​លា​វេលាម៉ោង​០៧និង៥៨នាទី​ នៅចំណុចភូមិស្វា​យធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង​ អនុវត្តតាមយោបល់ដឹកនាំរបស់លោក​ឧត្តមសេនីយ៍​ទោ​ សាត​ គឹម​សាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់​ដំ​បង​ លោកវរសេនីយ៍​ទោ​ វេ​ គឹម​ចត់​ អធិការន​គរ​បាលស្រុកកំរៀង​ ដឹកនាំកម្លាំ​ង​សហការណ៍ជា​មួយកម្លាំងនគរបាលវរសេនាតូចការពារព្រំដែ​នគោកលេខ៨១៩​ ដែលមានលោក​វរសេ​នីយ៍ឯក​ ម៉ង់​ ស៊ី​ ជាមេបញ្ជាការ​បង្ក្រាបករ​ណីនាំយក​ចេញដោយមិនស្របច្បាប់សម្រាប់​នាំឆ្លងដែន​ ១ករណី​ ក្នុងបទល្មើសជាក់​ស្ដែង។

ក្នុងនោះបានឃាត់ខ្លួនជនសង្ស័យបានចំនួ​ន០៣នាក់ រថ​យ​ន្តប្រភេទដឹកជញ្ជូនម៉ាកសាំយ៉ុង​ចំនួន​ ​០២​គ្រឿង​ ដោយមានប្រជាពលរដ្ឋ​ដែលសន្និដ្ឋានថាជាពលករ និងកូនចៅរបស់គាត់ជាជន​រងគ្រោះក្នុងអំពេីនាំចេញនេះចំនួន ៤៤​នាក់ ស្រីចំនួន​ ១០​នាក់ អនីតិជនចំនួន ១២នាក់ ស្រី០១នាក់​ ហេីយពួកគាត់ទាំងអស់ជាអ្នករស់នៅឯខេត្តកំពង់ចាម។ មេខ្យល់ទាំង០៣នាក់នោះមាន​ ១.ឈ្មោះ​ ហេង ច័ន្ទដារា​ ភេទប្រុ​ស អាយុ៣៦ ឆ្នាំរស់នៅភូមិត្របែក ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ជាអ្នកដឹកជញ្ជូន​ ២.ឈ្មោះ​ ឆេន រ័ត្នវ័ន ភេទប្រុស អាយុ ៤១ឆ្នាំ​ រស់នៅភូមិពពិត ឃុំតាំងក្រាំង​ ស្រុកបាធាយ ខេត្តកំពង់ចាម ជាអ្នកដឹកជញ្ជូន​ និង៣.ឈ្មោះ​ សេង ឈុន ភេទប្រុស អាយុ​ ៣០ឆ្នាំ​ រស់នៅភូមិចុង ឃុំសំបូរ ស្រុកបាធាយខេត្តកំពង់ចាម ជាអ្នកដេីរប្រមូលមនុស្ស។

បច្ចុប្បន្ន​មេខ្យល់ទាំង០៣នាក់ និងរថយន្ត ត្រូវបានសមត្ថកិច្ចនគរបាលស្រុក កសាងសំណុំរឿងបញ្ជូ​ន​មកការិយាល័យជំនាញ​ដេីម្បីអនុវត្តតាមច្បាប់​ រីឯប្រជាពលរដ្ឋរងគ្រោះបានអប់រំណែនាំឱ្យវិលទៅ​លំនៅដ្ឋានវិញ៕

អត្ថបទដែលជាប់ទាក់ទង