ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មូលនិធិរូបិយប័ណ្ណអន្តរជាតិ បិទទ្វារតាលីបង់

95

បរទេស៖រូបិយប័ណ្ណអន្តរជាតិ ឬ The International Monetary Fund (IMF) បានថ្លែងបញ្ជាក់ថា ប្រទេសអាហ្គានិស្ថាននឹងមិនអាចទទួលបាននូវធនធានកម្ចី តទៅទៀតទេ។ ចំណាត់ការនេះបន្ទាប់ពីក្រុមតាលីបង់បណ្តើមអំណាច កាលពីចុងសប្តាហ៍កន្លងទៅ។

អ្នកនាំពាក្យមូនិធិ IMF បានថ្លែងថា ចំណាត់ការនេះបានធ្វើឡើងដោយមូលហេតុគ្មានភាពច្បាស់លាសក្នុងក្របខ័ណ្ឌសហគមន៍អន្តរជាតិលើការទទួលស្គាល់រដ្ឋាភិបាលនៅប្រទេសអាហ្គានិស្ថាន។

ប្រភពធនធានជាង $៣៧០លាន ពីមូលនិធិ IMF ត្រូវបានកំណត់បញ្ជូនមកដល់ប្រទេសអាហ្គានិស្ថាន នៅថ្ងៃទី២៣ ខែសីហា។ មូលនិធិទាំងនេះ គឺជាផ្នែួកមួយនៃការឆ្លើយតបជាសកលរបស់ IMF ចំពោះវិបត្តិហិរញ្ញវត្ថុ៕

អត្ថបទដែលជាប់ទាក់ទង