ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌបឹងកេងកង ចុះអនុវត្តន៍បញ្ចប់នាយប់ចុងក្រោយ តាមគោលដៅបិទបម្រាមគោចរ, រយៈពេល២១យប់.ថ្ងៃ

39

 

ភ្នំពេញ៖កាលពីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ នេះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង និង លោកស្រីអភិបាលរងខណ្ឌបឹងកេងកងសុិន រតនា បានបន្តដឹកនាំកម្លាំងចម្រុះ ដោយចុះពិនិត្យនៅតាមគោលដៅ បិទបម្រាមគោចរនិមួយៗនៅក្នុងភូមិសាស្ត្រខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញហើយ ក៏ជាយប់ចុងក្រោយនៃការបញ្ចប់ទាំងស្រុង នូវបម្រាមគោចរពេលរាត្រីតាមសេចក្ដីសម្រេចលេខ ២៥៩/២១ សសរ របស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ក្នុងគោលបំណងទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ ដែលបំប្លែងខ្លួនថ្មី Delta។

ជាមួយគ្នានេះផងដែរលោកអភិបាលខណ្ឌបឹងកេងកង ធឹម សំអានក៏បានមានមតិលើកឡើង ដោយសង្កត់ធ្ងន់ថា ក្នុងរយៈពេល២១យប់.ថ្ងៃកន្លងមកនេះ ដោយពិនិត្យឃើញថា បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ខណ្ឌបឹងកេងកងទាំងមូល គឺពួកគាត់បានចូលរួមគោរពយ៉ាងខ្ជាប់ខ្ជួនបំផុត ជាពិសេសគឺបានចូលរួមអនុវត្តន៍ តាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និង ក្រសួងសុខាភិបាលគឺ «៣ការពារ និង ៣កុំ»ដើម្បីប្រយុទ្ធ និង ទប់ស្កាត់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងមេរោគបំប្លែងខ្លួនថ្មីដែលតា (Delta)៕

អត្ថបទដែលជាប់ទាក់ទង