ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហ្វេសប៊ុកបានបិទគណនីចំនួន៣០០០ ទាក់ទងទៅនឹងការផ្សព្វផ្សាយព័ត៌មានជំងឺកូវីដមិនពិត

52

 

ភ្នំពេញ ៖ ចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩ មានអ្នកប្រើប្រាស់មួយចំនួន បានប្រើបណ្ដាញទំនាក់ទំនងសង្គម ដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិតទាក់ទងទៅនឹងចំនួនអ្នកជំងឺ និងភាពប៉ះពាល់នៃការចាក់វ៉ាក់សាំង។ នេះបើតាមការផ្សាយព័ត៌មាន របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។

ប្រភពដដែល បានបន្តថា សម្រាប់ត្រីមាសទី២ ឆ្នាំ២០២១ ក្រុមហ៊ុនហ្វេសប៊ុកបានប្រកាសថា បានបិទគណនីចំនួន ៣០០០ ទាក់ទងទៅនឹងការផ្សព្វផ្សាយព័ត៌មានជំងឺកូវីដ ដែលធ្វើឱ្យអ្នកប្រើប្រាស់មានការភ័ន្តច្រឡំ។ ព័ត៌មានមិនពិតទាំងនោះភាគច្រើនទាក់ទង ទៅនឹងថ្នាំវ៉ាក់សាំង ដែលក្រុមជនខិលខូចអះអាងថា អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

ក្នុងការផ្សព្វផ្សាយនេះ ក្រុមហ៊ុនក៏បានបញ្ជាក់ថា រហូតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនបានបិទគណនីចំនួនជាង ១៩០លាន។ ទោះជាយ៉ាងណាក្ដី ក្រុមអ្នកស្រាវជ្រាវបានរិះគន់ថាចំនួនគណនី ដែលក្រុមហ៊ុនបានបិទក្នុងត្រីមាសទី២នេះគឺមានចំនួនតិចតួចបំផុត បើប្រៀបធៀបទៅនឹងចំនួនគណនី ដែលកំពុងតែផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនោះ៕

អត្ថបទដែលជាប់ទាក់ទង