ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ មូលហេតុដែលចិន និង អាមេរិកមិនត្រូវគ្នា

88

 

ភ្នំពេញ ៖ សុំទោសទុកជាមុន ខ្ញុំមិនមែនជាអ្នកនយោបាយ ឬ អ្នកវិភាគនយោបាយអ្វីទេ ហើយក៏ជាអ្នកមិនដែលនឹកឃើញថា ចង់ធ្វើនយោបាយ ឬ ចង់ធ្វើធំអ្វីឡើយ ខ្ញុំគ្រាន់តែជាមនុស្សឡឺកឺមួយរូប ដែលនឹងឃើញស្អីថាហ្នឹងតែម្ដង ។

រឿងចិននិងអាមេរិកមិនត្រូវគ្នា ខ្លះគេថាមកពីមួយជាប្រទេស កាន់របបប្រជាធិបតេយ្យសេរី មួយទៀតជាប្រទេសកុម្មុយនីស្ត ខ្លះទៀតថាមកពីរឿងសមុទ្រចិនខាងត្បូង ខ្លះថាមកពីរឿងតៃវ៉ាន់ ឯខ្លះទឿតថាមកពីប្រទេសទាំង២នេះ ប្រជែងគ្នាដើម្បីដឹកនាំពិភពលោក ។

ចំណែកនាយខ្ញុំគិតផ្សេង មូលហេតុដែលខ្ញុំគិតផ្សេងនេះ គឺដោយសារខ្ញុំធ្លាប់ធ្វើជាទីប្រឹក្សាព្រះឥន្ទ្រ
ម្ល៉ោះហើយមួយថ្ងៃៗ ខំស្រាវជ្រាវរឿងរ៉ាវ លើពិភពលោកសម្រាប់ព្រះឥន្ទ្រ ។ តាមពិតចិន និង អាមេរិក មិនត្រូវគ្នា គឺបណ្ដាលមកពីភាសាសុទ្ធសាធ ។

តាមការស្រាវជ្រាវរបស់ខ្ញុំ មានថ្ងៃមួយមានយុវជនចិនមួយរូប ត្រូវប៉ូលីសអាមេរិកវ៉ៃឡើ់ងទ្រោមខ្លួន ដោយសារតែប៉ូលីសអាគាំងសួរថា អ្នកឯងឈ្មោះអ្វី ?យុវជនចិននោះ ក៏ឆ្លើយប្រាប់ទៅប៉ូលីសអាគាំងថា ឈ្មោះហ្វុកយូ (Fuk You) ។ តាមពិតរឿងយុវជនចិនរូបនោះ ឈ្មោះហ្វុកយូ មិនមែនជារឿងចម្លែកឡើយ ព្រោះជនជាតិអាគាំងឈ្មោះBill ,Tom, Angella . . .តែពាក្យថា Fuk You បើបកប្រែទៅជាភាសាអាមេរិកវិញ គឺជាការជេរតែម្ដង ។

មានរឿងមួយទៀតគឺ ជនជាតិចិនម្នាក់ឈ្មោះយូ <You > ពេលដែលប៉ូលីសអាគាំងសួរថា What is your name ? ចិនរូបនោះបានប្រាប់ឈ្មោះថាយូ <My name is You> ប៉ូលីសអាគាំងនៅតែសួរ
ដដែលៗពីរ បីដង ចិនរូបនោះនៅតែឆ្លើយថា គេឈ្មោះយូដដែល ។ ប៉ូលីសរូបនោះខឹង ដោយគិតថាចិនរូបនោះមើលងាយខ្លួន ។
នេះជាមូលហេតុដែលធ្វើឲ្យចិន និង អាមេរិកមិនត្រូវគ្នា ។ តាមការគិតរបស់ខ្ញុំកំហុសនេះ គឺមកពីលោកប្រធានម៉ៅ សេទុង ដែលបានធ្វើបដិវដ្ដន៍វប្បធម៌ហើយ នៅមិនព្រមប្ដូរពាក្យណា ដែលខុសទាស់ជាមួយអាមេរិកចោល ដែលនេះជាការបង្ក ឲ្យសៅហ្មងដល់មនុស្សចិន នាជំនាន់ក្រោយនេះ ៕

អត្ថបទដែលជាប់ទាក់ទង