អភិបាលខណ្ឌច្បារអំពៅ នាំយកអំណោយ មនុស្សធម៌ ទៅចែកជូនដល់ចាស់ជរា ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ៣០គ្រួសារនៅសង្កាត់ច្បារអំពៅទី២
ភ្នំពេញ៖នៅព្រឹកទី២០ ខែសីហា ឆ្នាំ២០២១នេះ លោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌច្បារអំពៅ បានដឹកនាំក្រុមការងារ អនុសាខា ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ចាស់ជរា ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ១៥គ្រួសារ ជនពិការ៥គ្រួសារ អ្នកផ្ទុកមេរោគអេដស៍១០គ្រួសារ សរុបចំនួន៣០គ្រួសារ រស់នៅសង្កាត់ច្បារអំពៅទី២ ។
នាឱកាសនោះ លោកប្រធានកិត្តិយសអនុសាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ប្រកបដោយសេចក្តីនឹករលឹក ។ លោកបានលេីកឡេីងថា៖ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ជាក់ស្តែងដូចជាពេលនេះ គឺការជួយរបស់កាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ។
លោកអភិបាលក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តបង្កេីនការប្រុងប្រយត្ន័បេីគ្មានការចាំបាច់កុំចេញក្រៅផ្ទះ និងជាពិសេសសូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ៖ ៣ការពារ និង ៣ កុំ ដេីម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា ។
គួរបញ្ជាក់ថា៖អំណោយមនុស្សធម៌ដែលលោកអភិបាលខណ្ឌច្បារអំពៅផ្តល់ជូនក្នុង១គ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ម៉ាស២០ និងថវិកាចំនួន២មុឺនរៀល ៕