ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងទេសចរណ៍ ដាក់ចេញសេចក្តីសម្រេចស្តីពី «ការដាក់ឱ្យអនុវត្តនីតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់សេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍»

54

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានចេញសេចក្តីសម្រេចស្តីពី «ការដាក់ឱ្យអនុវត្តនីតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់សេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍» ដោយស្របតាមវិធានការចាំបាច់របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រក្សាបាននូវសេ្ថរភាពអាជីវកម្ម និងធានាបាននូវសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ការដាក់ឱ្យអនុវត្តសេចក្ដីខាងលើនេះដែរ គឺតាំងពីដើមខែកញ្ញា ឆ្នាំ២០២១ តទៅ។

នីតិវិធីប្រតិបត្តិស្តង់ដាតាមគន្លងប្រក្រតីភាពថ្មីសម្រាប់សេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ផ្តោតសំខាន់លើចំណុចអនុវត្តជាក់ស្ដែង ៦ចំណុចគឺ៖

១៖ គោលការណ៍ណែនាំសម្រាប់ភ្ញៀវ

២៖ គោលការណ៍ណែនាំសម្រាប់បុគ្គលិក

៣៖ ការសម្លាប់មេរោគ និងអនាម័យ

៤៖ ការគ្រប់គ្រងភោជនីយដ្ឋាន

៥៖ សេវាកម្មដឹកជញ្ជូន

៦៖ ការកំណត់រចនាសម្ព័ន្ធ និងការរៀបចំភោជនីយដ្ឋាន។

 

អត្ថបទដែលជាប់ទាក់ទង