ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខណ្ឌបឹងកេងកង បើកកិច្ចប្រជុំសាមញ្ញ លើកទី២៨ អាណត្ដិទី៣ ក្រុមប្រឹក្សាខណ្ឌបឹងកេងកង លើកយករបៀបវារៈ ជាច្រើនមកពិនិត្យនិងអនុម័ត..!

56

ភ្នំពេញ៖លោកស្រីអភិបាលរងខណ្ឌបឹងកេងកងសុិន រតនា បានអោយដឹងថាដោយកាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះនៅសាលាខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញរដ្ឋបាលខណ្ឌបឹងកេងកង បានបើកកិច្ចប្រជុំសាមញ្ញ លើកទី២៨ អាណត្ដិទី៣ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

កិច្ចប្រជុំប្រព្រឹត្តឡើងក្រោមអធិបតីភាព លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង និងលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកងព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោកសេង រតនៈ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និងសមាជិក~សមាជិកាក្រុមប្រឹក្សាខណ្ឌ លោក~លោកស្រី អភិបាលរងខណ្ឌ នាយករដ្ឋបាលខណ្ឌ ការិយាល័យចំណុះ~ជំនាញជុំវិញខណ្ឌ ចៅសង្កាត់ទាំង០៧ និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។

កិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌបឹងកេងកងនាថ្ងៃនេះដោយលើកយកនូវរបៀបវារៈនៃកិច្ចប្រជុំមាន៖
ទី១. ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកងអាណត្ដិទី៣។

ទី២. ពិនិត្យ និងអនុម័តសេចក្ដីព្រាង របាយការណ៍ប្រចាំត្រីមាសទី៣ និងទិសដៅការងារខែតុលា ឆ្នាំ២០២១ ស្ដីពីការអនុវត្ដការងាររដ្ឋបាលខណ្ឌបឹងកេងកង។

ទី៣. ពិនិត្យ និងអនុម័តបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការ បុគ្គលិក ប្រចាំខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលខណ្ឌបឹងកេងកង
ទី៤. ពិនិត្យ និងអនុម័តពិន្ទុសូចនាក់ពានរង្វាន់សេវាសង្គម ឆ្នាំ២០២០ និងទី៥. បញ្ហាផ្សេងៗ។
ដូចនេះក្រោយកិច្ចប្រជុំសូមអស់លោក .លោកស្រី ដែលមកចូលរួមប្រជុំនៅថ្ងៃនេះត្រូវអនុវត្តន៍តាមស្មារតី នៃកិច្ចប្រជុំនិងខ្លឹមសារនៃរបៀបវារៈខាងលើនោះ អោយមានប្រសិទ្ធិភាព៕

អត្ថបទដែលជាប់ទាក់ទង