ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គម្រប់១ឆ្នាំនៃការចូលចាប់លោក កឹម សុខា

119

ភ្នំពេញ៖ នៅកណ្តាលអាធ្រាត កាលពីថ្ងៃទី២ ឈានចូល ដល់ថ្ងទី៣ ខែកញ្ញា ឆ្នាំ២០១៧ ជាគម្រប់ខួន១ឆ្នាំ នៃការចាប់ខ្លួន និងឃុំខ្លួន លោកកឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ក្នុងគេហដ្ឋានរបស់លោក ដោយចោទប្រកាន់ពីទោសក្បត់ជាតិ ហើយសមត្ថកិច្ចបានយកទៅឃុំឃាំងក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ជាប់ព្រំដែន ប្រទេស វៀតណាម។

យោងតាមគេហទំព័រហ្វេសប៊ុក របស់លោក កឹម សុខា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ បាន ឲ្យដឹងថា “៣៦៥ថ្ងៃដ៏អយុត្តិធម៌ យប់នេះគឺគម្រប់១ឆ្នាំនៃការចូលចាប់លោក កឹម សុខា ពីគេហដ្ឋាន ពង្រាត់រូបលោកពីគ្រួសារទាំង កណ្តាលអធ្រាតយ៉ាងឃោរឃៅ”។

នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅពន្ធនាគារត្រពាំងផ្លុង សវនាការ អំពីនីតិវិធីស្ដីពីការពន្យារពេលឃុំខ្លួនបណ្ដោះអាសន្ន ឬត្រូវបញ្ចប់ការឃុំខ្លួន ។ តុលា​ការ​កំពូល ​បាន​តម្កល់​សាល​ដីកា​សាលា​ឧទ្ធរណ៍​ទុក​ជា​បាន​ការ ដោយ​សម្រេច​បន្ត​ឃុំ​ខ្លួន​លោក​ ​កឹម សុខា​ ​ក្នុង​ពន្ធនាគារ​បន្ត​ទៀត ដើម្បី​សាកសួរ​ ​និង​ការពារ​កុំ​ឲ្យ​មាន​បទ​ល្មើស​​ថ្មី​កើត​ឡើង៕

អត្ថបទដែលជាប់ទាក់ទង