ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង័្សយ​ម្នាក់ លួចយករថយន្តនៅក្រុងបាត់ដំបង ត្រូវបញ្ជូនទៅតុលាការ

69

ក្រុងបាត់ដំបង -កាលពីថ្ងៃ​ អង្គារ​ ៥រោច​ ខែ​អស្សុជ​ឆ្នាំ​ឆ្លូវ​ត្រីស័ក​ព.ស.២៥៦៥​ ត្រូវនឹងថ្ងៃទី​ ២៦​ ខែ​តុលា​ ឆ្នាំ​២០​២១​ វេលាម៉ោង​ ១៣និង១៥​នាទី​នៅ​ចំណុច​លេី​ផ្លូវ​ជា​តិ​ លេខ​៥៧​ ស្ថិត​ក្នុង​ភូមិ​វត្តគរ​ សង្កាត់​ វត្តគរ​ ក្រុងបាត់ដំបង​ ខេត្ត​ បាត់ដំបង​ អនុវត្ត​តាម​ការ​ណែនាំ​
របស់លោក​ ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូចជា​យោបល់លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែនការងារ​នគរ​បាល​ព្រហ្មទណ្ឌ​ និង​ដោយបានការសម្របសម្រួលលើនីតិវិធីពី​ ឯកឧត្តម​ កែវ​ សុជាតិ​ព្រះរាជអាជ្ញា​នៃ​អយ្យ​ការ​​ អមសាលា​ដំបូង​ខេត្ត​បាត់​ដំបង​ ផង​នោះលោក​វរសេនី​យ៍ឯក​ ឈឿង​ គឹមសុង​ នាយការិ​យាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ករណី​លួច​(​ យក​រថយន្ត​)​០១​ ករណី​ និង​បាន​នាំខ្លួន​ជនសង្ស័យ​ ចំនួន​ ០១​ នាក់​ ឈ្មោះ​ ហួន​ សុខ​ហេង​ ភេទប្រុស​ អាយុ​ ២៨​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ជុកក្រៅ​ ឃុំ​ជុក​ ស្រុក​ត្បូងឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ​ មក​កាន់​ស្នងការដ្ឋាន​ ។

សូមជម្រាបជូនថានៅ​ថ្ងៃទី​ ២៦​ ខែ​ តុលា​ ឆ្នាំ​ ២០២១​ កាលពី​វេលាម៉ោង​ប្រមាណ ១៣និង០០​ នាទី​ជនរងគ្រោះ​ឈ្មោះ​ ហួយ​ គីម​ហ៊ន​ភេទប្រុស​ អាយុ​ ២៣​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ អូរចារ​ សង្កាត់​អូរចារ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ បាន​បេីកបរ​រថយន្ត​ ០១​ គ្រឿង​ ម៉ាក​ Mitsubishi Triton ពណ៌​ ស​ ស៊េរីឆ្នាំ​ ២០០២​ ពាក់ស្លាកលេខ​ បាត់ដំបង​ 2A-8683 ទៅ​ទិញ​គ្រឿង​ត្រាក់ទ័រ​នៅ​ភូមិ​រំចេក៥​ សង្កាត់ ​រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ពេលនោះ​ជនរងគ្រោះ​បាន​ចុះ​ពី​រថយន្ត​ទៅ​មេីល​គ្រឿង​ត្រាក់ទ័រ​ ដោ យ​មិន​បាន​ដក​សោរ​រថយន្ត​ចេញ​ពីរថយន្តនោះទេ ដោយឃើញឱកាសល្អជន សង្ស័យ​ខាងលេី​ចូលទៅ​ក្នុង​រថយន្ត​ រួច​បេីករថយន្តនោះ​រត់ពីកន្លែងកើត​ហេតុ​។

ភ្លាមៗក៏មានការឆោឡោអំពីករណីនេះ​ ហេីយជនរងគ្រោះបានរាយការណ៍ដល់សមត្ថកិច្ចនគរបាល​ ក្នុងពេលជនសង័្សយបេីករថយន្តទៅដល់​ចំណុច​ជិត​រង្វង់​មូល​នាង​រំសាយ​សក់​ក្នុងមូលដ្ឋានខាងលេី ទេីប​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ឃាត់​រថយន្ត​នោះ​បានរួច​នាំ​យក​មក​កាន់​ស្នងការដ្ឋាន​ដេីម្បីសាកសួរស្រាវជ្រាវ ។

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​ កំពុង​កសាងសំ​ណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ ចាត់ការ​បន្ត​តាម​នីតិវិធី​ ច្បាប់៕

អត្ថបទដែលជាប់ទាក់ទង