ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ បានចាត់ក្រុមការងារ នាំយកថវិការ ចំនួន 500$ ទៅឧបត្ថម្ភដល់ លោក អ៊ុ ពិសិទ្ធ កំពុងមានជំងឺស្វិតសរសៃជើង និងពុកឆ្អឹងត្រកៀកធ្ងន់ធ្ងរដើរមិនរួច

73

ក្រុងព្រះសីហនុ-នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកជំទាវ ហេង គឹមជី បានចាត់ក្រុមការងារ នាំយកថវិការ ចំនួន 500$ ទៅឧបត្ថម្ភដល់ លោក អ៊ុ ពិសិទ្ធ ជាអ្នកចម្រៀងច្រៀងតាមរោងការ កំពុងមានជំងឺស្វិតសរសៃជើង និងពុកឆ្អឹងត្រកៀកធ្ងន់ធ្ងរដើរមិនរួច រស់នៅ ក្រុម១៧ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ។

លោក អ៊ុ ពិសិទ្ធ បានគោរពថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គឹមជី ដែលបានឧបត្ថម្ភថវិកាចំនួន 500$ ដើម្បីឲ្យរូបលោកបានយកថវិការនេះទៅព្យាបាលជំងឺ រួមទាំង ដោះស្រាយជីវភាពបន្ត សូមជូនពរលោកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូណ៌ អាយុយឺនយូរ ជៀសផុតពីជំងឺដង្កាត់ផងទាំងពួង និងបានប្រកបដោយពុទ្ធពរទាំងឡាយ បួនប្រការគឺ អាយុ វណ្ណៈ សុខ: ពលៈ គប្បីភ្លៀងឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង