ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដាច់ខ្សែរ៉តនៅសំណង់​ កាស៊ីណូ​ Diamond Crown​ បណ្តាលឱ្យស្លាប់មនុស្សចំនួន​ ៤នាក់​

75


ប៉ៃលិន៖ ករណីដាច់ខ្សែរ៉តធ្លាក់​មកក្រោម​ បណ្ដាលឲ្យមនុស្សស្លាប់ចំនួន​ ៤នាក់​ ​របួសធ្ងន់ម្នាក់ នៅចំណុចការដ្ឋាន​សំណង់សណ្ឋាគារ​ Diamond Crown​ និងកាស៊ីណូ ស្ថិតក្នុងភូមិផ្សារព្រំ​ ឃុំស្ទឹងកាច់​ ស្រុកសាលាក្រៅ​ ខេត្តប៉ៃលិនកាលពីម៉ោង​ ៧ព្រឹក ថ្ងៃទី៤​ ​ខែកញ្ញា​ ឆ្នាំ២០១៨​។

ហេតុការនេះបណ្តាលមកពីមេជាងសំណង់ ខ្វះការប្រុងប្រយ័ត្ន​ ។
បច្ចុប្បន្ន​សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​ ចំណែកជនរងគ្រោះរងរបួសធ្ងន់ បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីព្យាបាល​ និងសង្គ្រោះបន្ទាន់។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ជន​រង​គ្រោះ​រួម​មានៈ​ទី​១-​ឈ្មោះ​ ធន​ កក​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ (​ស្លាប់​),​ ទី​២-​ឈ្មោះ​បុរី​ ភេទ​ ប្រុស​ អាយុ​២៣​ឆ្នាំ​ (​ស្លាប់​),​ ទី​៣-​ឈ្មោះ​ ប្រាក់​ ឃឿ​ន​ ភេទ​ ប្រុស​ អាយុ​៣៨​ឆ្នាំ​ (​ស្លាប់​),​ ទី​៤-​ឈ្មោះ​ លី​ម​ វែង​ ភេទ​ ប្រុស​ អាយុ​ ១៨​ឆ្នាំ​ (​ស្លាប់​)​ និង​ទី​៥-​ឈ្មោះ​ តន​ ភេទ​ ប្រុស​ អាយុ​ ៣២​ឆ្នាំ​ បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង​។​
មូលហេតុដោយសារផ្ទុកមនុស្ស និងសន្លឹកពីដាន លើសចំណុះទើបបណ្ដាលអោយដាច់ខ្សែរ៉តធ្លាក់ ៕

អត្ថបទដែលជាប់ទាក់ទង