ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់បុរសម្នាក់ជាមុខសញ្ញា មានឈ្មោះនៅក្នុងបញ្ជីគ្រប់គ្រងមុខសញ្ញាប្រើប្រាសថ្នាំញៀន

80


កណ្តាល៖ ស្រុកអង្គស្នួល បានឲ្យដឹងថា ករណីប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) ដោយសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ១៩ និង៣០នាទី នៅចំណុចលើផ្ទះជនសង្សយ័ ស្ថិតនៅភូមិពងទឹក ឃុំ បែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យដែល ឃាត់ខ្លួនឈ្មោះ ឡា ដារ៉ា ហៅខ្លី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ទីលំនៅបច្ចុប្បន្ន នៅភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ វត្ថុតាងចាប់យក ឧបករណ៍ប្រើប្រាស់ថ្នាំញៀន មួយចំនួន។

នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចាន បានទទួល ព័ត៌មានពីឈ្មោះ សំ សោភណ្ឌ័ ត្រូវជាឪពុកជនសង្ស័យរាយការណ៍ថាកូនឈ្មោះ ឡា ដារ៉ា កំពុង ប្រើប្រាស់ថ្នាំញៀននៅក្នុងបន្ទប់ដេក ។ ពេលនោះកម្លាំងប៉ុស្តិ៍បែកចាន បានចុះទៅដល់ភ្លាម ឃើញ ជនសង្ស័យ និងឃើញឧបករណ៍ប្រើប្រាស់ថ្នាំញៀន នៅក្នុងបន្ទប់ដែលជនសង្ស័យកំពុងដេក ទើបធ្វើ ការឃាត់ខ្លួន ដើម្បីយកធ្វើការសាកសួរតាមនីតិវិធី ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យបានឆ្លើយសារភាពថាខ្លួន ពិតជាបានប្រើប្រាស់ ថ្នាំញៀនពិតប្រាកដមែន អស់មួយកញ្ចប់តូចតម្លៃបួនម៉ឺនរៀល ថ្នាំញៀននេះទិញពីជនមិនស្គាល់ ឈ្មោះនៅមុខរោងចក្រយ៉ាកជីង ភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីយកមកប្រើប្រាស់តែម្នាក់ឯង ។ កន្លងមកខ្លួនធ្លាប់ប្រើប្រាស់ថ្នាំញៀនរយះពេលជាងមួយឆ្នាំមក ហើយ ទិញមកម្តងៗបីទៅបួនម៉ឺនរៀល ។
សូមបញ្ជាក់ថា មុខសញ្ញាខាងលើនេះ មានឈ្មោះនៅក្នុងបញ្ជីគ្រប់គ្រងមុខសញ្ញាប្រើប្រាសថ្នាំញៀន។
បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង