ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តម្លៃលក់រាយប្រេងឥន្ធនៈថ្មីនៅតាមស្ថានីយ សាំងធម្មតា៤.០៥០រៀល និង៣.៩០០រៀល សម្រាប់ប្រេងម៉ាស៊ូត

108


ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងពីតម្លៃលក់រាយប្រេងឥន្ធនៈថ្មីនៅតាមស្ថានីយ ដែលត្រូវអនុវត្តន៍​ ពីថ្ងៃទី១ ដល់ថ្ងៃទី១៥​ ខែកញ្ញា ឆ្នាំ២០១៨។

បើតាមការផ្សាយរបស់ក្រសួងពាណិជ្ជកម្ម ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈ ពីថ្ងៃទី១ ដល់ទី១៥ខែកញ្ញា ឆ្នាំ២០១៨ នឹងត្រូវលក់ ៤.២១៦រៀលក្នុងមួយលីត្រ សម្រាប់សាំងធម្មតា EA92 និង ៤.០៦០រៀលក្នុងមួយលីត្រ សម្រាប់ប្រេងម៉ាស៊ូត។ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចតេជោ នាយករដ្ឋមន្រ្តី បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈ នៅកម្ពុជា ចំនួន៤សេនដុល្លារក្នុងមួយលីត្រ។ ដូច្នេះថ្លែលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្តន៍ចាប់ពីថ្ងៃទី១ដល់ទី១៥ ខែកញ្ញាឆ្នាំ២០១៨ នឹងចុះមក ៤.០៥០រៀលក្នុងមួយលីត្រ សម្រាប់សាំងធម្មតា EA92 និង៣.៩០០រៀលក្នុងមួយលីត្រ សម្រាប់ប្រេងម៉ាស៊ូត៕

ការគណនាថ្លៃលក់រាយប្រេងឥន្ធនៈ មានលម្អិតដូចតារាងខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង