ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួនក្រុមបង្កចំនួន១៥នាក់ ករណីផ្ទុះអាវុធ រវាងជនជាថៃនិងថៃ នៅកន្លែងផឹកស៊ីផ្សាររាត្រីទឹកពុះ

147

 

បន្ទាយមានជ័យ៖ សមត្ថកិច្ចចាប់ខ្លួនក្រុមបង្កបានចំនួន១៥នាក់ ករណីផ្ទុះអាវុធរវាងជនជាថៃនិងថៃនៅកន្លែងផឹកស៊ីផ្សាររាត្រីទឹកពុះ ទល់មុខកាស៊ីណូប៉ារ៉ាមិចភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ករណីនេះបណ្តាលឲ្យកម្លាំងប៉េអឹមរបួស៣នាក់ ។

ហេតុការណ៍ នេះបានកើតឡើងនៅវេលាម៉ោង១១និង២៥នាទីយប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១។

ប្រភពព័ត័មានបានអោយដឹងថា ជម្លោះឈានដល់ផ្ទុះអាវុធខ្លីនោះ ចេញមកពីភ្ញៀវថៅកែ មេការនិងភ្ញៀវជាជនជាតិថៃបានកំសាន្តនិងញ៉ាំអាហារផឹកស៊ី ហើយស្រវឹង។ក្នុងចំណោមជនជាតិថៃនោះ មានអ្នកស្គាល់គ្នា ហើយមានរឿងចាស់ជាមួយគ្នា ហើយក៏ឌីដងដាក់គ្នានិងគប់ដបស្រាបៀរដាក់គ្នា ។
ប្រភពសន្តិសុខកាស៊ីណូនិងភ្ញៀវបានអោយដឹងថា : តមក ជនជាតិថៃជាគូទំនាស់បានឈានដល់ដកកាំភ្លើងខ្លីបាញ់គ្នាតែម្តង។
ក្នុងនោះ របួសខ្លះ ។

ប្រភពបន្តថា :ក្រុមបង្ករទាំងនោះបានប្រើដប គប់មកលើកម្លាំងអាវុធហត្ថ ព្រមទាំងបានប្រើអាវុធបាញ់មកលើសមត្ថកិច្ច បណ្តាលអោយកម្លាំងអាវុធហត្ថរងរបួស៣នាក់។

ក្នុងនោះកម្លាំងអាវុធហត្ថម្នាក់ត្រូវគ្រាប់កាំភ្លើងដែលជនបង្ករបាញ់ធ្លាយថ្ពាល់និងថ្គាមពីម្ខាងទៅម្ខាងរបួសធ្ងន់ ទើបកម្លាំងសមត្ថកិច្ចសម្រេចចិត្តបាញ់ឡើងលើជាច្រើនគ្រាប់ដើម្បីបង្ក្រាបស្ថានការណ៍ ។

ជាលទ្ធផលសមត្ថកិច្ចចាប់ខ្លួនក្រុមបង្ករទាំងនេះបាន១៥នាក់ និងកំពុងបន្តស្វែងរកចាប់ខ្លួនបក្សពួកក្រុមបង្ករបញ្ហាបន្តបន្ទាប់ទៀត ។
សមត្ថកិច្ចបានចាត់ទុកឧបទ្ទហេតុដែលជនជាតិថៃមួយក្រុមនិងក្រុមកាងជនជាតិថៃ បានបង្ករការអុកឡុកបង្ករបញ្ហាធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ៕

អត្ថបទដែលជាប់ទាក់ទង