ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន កំពុងប្រេីប្រាស់ វិធីសាស្ត្ររុញទូកបណ្តោយទឹក ដើម្បីតម្រូវចិត្តក្រុមវិភាគល្ងង់ទូ

89

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២១នេះ បានបង្ហេីបថា សម្តេចកំពុងប្រេីប្រាស់យុទ្ធសាស្ត្ររុញទូកបណ្តោយទឹក ដើម្បីតម្រូវចិត្តក្រុមវិភាគល្ងង់ទូ។

តាមបណ្តាញសង្គម Facebook សម្តេចតេជោ បានសរសេរថា៖ កន្លងមកមានក្មួយៗដែល និយមលេងរូបថតបានផ្គុំរូបថតខ្ញុំ ជាមួយកូនប្រុសច្បងរបស់ខ្ញុំ ហ៊ុន ម៉ាណែត និងផ្គុំរូបថតខ្ញុំ និងភរិយាជាមួយរូបថតម៉ាណែត និងភរិយា។ គាត់បានប្រាប់ខ្ញុំថា លោកអ៊ំសង្ហាដូចបងម៉ាណែត និងក្មួយខ្លះនិយាយថា អ៊ំប្រុសអ៊ំស្រីសង្ហា ដូចបងម៉ាណែត និងប្រពន្ធគាត់

ខ្ញុំបានប្រាប់ទៅក្មួយៗវិញថា តើម៉ាណែតបង្កើតអ៊ំ ឬអ៊ំបង្កើតម៉ាណែត?។ អត្ថបទមួយនេះនឹងធ្វើឱ្យក្រុមវិភាគ យកទៅវិភាគបានហោចណាស់មួយសប្តាហ៍ ដើម្បីមានការងារធ្វើរកលុយចិញ្ចឹមជីវិត ឬសុំសិទ្ធិជ្រកកោននៅក្រៅប្រទេស

សម្តេចបន្តថា ថ្ងៃមុនគេវិភាគរឿងចៅទី២១ស្រក់ទឹកភ្នែកតែមិនយំ។ល្អហើយខ្ញុំមានចៅ២២នាក់ និងកូនបង្កើតកូនប្រសារ១០នាក់ទៀតដែលខ្ញុំនឹងជួយពួកអ្នកឱ្យធ្វើការវិភាគតែរឿងគ្រួសារខ្ញុំដោយមិនចាំបាច់ទៅវិភាគរឿងផ្សេងនាំលំបាក។ នេះជាវិធីរុញទូកបណ្តោយទឹកដើម្បីតម្រូវចិត្តក្រុមវិភាគល្ងង់ទូ

អត្ថបទដែលជាប់ទាក់ទង