ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រូជោគជ័យឆក់យកបេះដូង គូរស្នេហ៍គេ ល្បីល្បាញពេញហ្វេសប៊ុក ឥឡូវជាប់ខ្នោះ ពាក់ព័ន្ធយកឈ្មោះ មេធាវី ប្រើប្រាស់ខុសច្បាប់

304

 

ភ្នំពេញ : បុរសជោគជ័យដែលឆក់យកបេះដូង គូរស្នេហ៍គេ ល្បីល្បាញពេញហ្វេសប៊ុក ឥឡូវជាប់ខ្នោះហើយពាក់ព័ន្ធ យកឈ្មោះ មេធាវី ប្រើប្រាស់ ខុសច្បាប់ ។

កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង១០ ព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ ត្រូវបានបញ្ជូនខ្លួនលោកគ្រូជោគជ័យ ដែលគេល្បីថាពូកែជំនាញខាងបោក មកកាន់តុលាការ ដើម្បីបញ្ជូនឲ្យតំណាងអយ្យការ ធ្វើការសាកសួរតាមនីតិវិធី។

គ្រូបង្រៀនវិធីសាស្រ្តជោគជ័យ ឈ្មោះ ប៊ុន ផាក ត្រូវបានម្លាំងសមត្ថកិច្ចឃាត់ខ្លួន កាលពីល្ងាច ថ្ងៃទី៣ ខែធ្នូឆ្នាំ២០២១ នៅរាជធានីភ្នំពេញ ប្រភពមិនទាន់បញ្ជាក់ គ្រូជោគជ័យ BunPak ពាក់ព័ន្ធនឹងករណីអ្វីខ្លះនោះទេ ។

ជនសង្ស័យមានឈ្មោះ ប៊ុន រស្មី ហៅ ប៊ុនផាក (BunPak ) អាយុ ២៨ឆ្នាំ ដែលមហាជនភាគច្រើនស្គាល់ថា ជាអ្នកបង្ហាត់បង្ហាញលើជំនួញជោគជ័យ និងជាអគ្គនាយកក្រុមហ៊ុន Camazone បំរើសេវាកម្មទិញទំនិញពីក្រៅស្រុកមកខ្មែរ ៕

អត្ថបទដែលជាប់ទាក់ទង