ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌកំបួល នាំអំណោយអាវរងារ សម្ដេចតេជោ ចែកជូនលោកតា លោក យាយ ចាស់ជរា ចំនួន៧០ នាក់ ដែលអញ្ជេីញ មកពីបណ្តាសង្កាត់ទាំង៧ ក្នុងខណ្ឌកំបូល

53

 

ភ្នំពេញ៖នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ បានចាត់លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល រួមជាមួយ លោក-លោកស្រីអភិបាលរងខណ្ឌ នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា រួមមាន ភួយមួួយ អាវរងារមួយ ក្រមាមួយ និងថវិកា៥ម៉ឺនរៀល ដេីម្បីចែកជូនដល់លោកតា លោក យាយ ចាស់ជរា ចំនួន៧០ នាក់ ដែលអញ្ជេីញមកពីបណ្តាសង្កាត់ទាំង៧ ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។

ក្នុងឱកាសនោះលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូលបានមានប្រសាសន៌ថា៖ ការចែកអំណោយជាអាវរងារខាងលើនេះ ដោយប្រកាន់ខ្ជាប់ស្មារតីទទួលខុសត្រូវ និងយកចិត្តទុកដាក់អនុវត្តន៍អនុសាសន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលយកចិត្តទុកដាក់ដល់ ប្រជាពលរដ្ឋលោក យាយ លោកតា ចាស់ជរា នៅរដូវធ្លាក់រំហេីយ ខ្យល់ត្រជាក់ ខែកត្តិក ៕

អត្ថបទដែលជាប់ទាក់ទង