ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បាប់ផ្តើមដំណើរការជួសជុល កែលំអរឡើងវិញ កំណាត់ផ្លូវមួយខ្សែ ដែលធ្លាប់តែមានទឹកដក់ ជាប្រចាំ ខួបប្រាំង ខួបវស្សា

298

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ចាប់ផ្តើមដំណើរការជួសជុល កែលម្អរកំណាត់ផ្លូវមួយខ្សែ ដែលធ្លាប់តែមានទឹកដក់ជាប្រចាំ ខួបប្រាំង ខួបវស្សា និងទទួលការរិះគន់ ពីប្រជាពលរដ្ឋជាច្រើនឆ្នាំមកហើយនោះ ។
ការបើកការដ្ឋាននេះមាន ការអញ្ជើញជាអធិបតីពីលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ , លោក ប៉ាង លីដា អភិបាលរង អាជ្ញាធរសង្កាត់ និងមន្រ្តីការិយាល័យពាក់ព័ន្ធ ជាច្រើនរូបទៀត ក្នុងការរៀបចំសែនព្រេន សុំម្ចាស់ទឹក ម្ចាស់ដី ឱ្យការអនុវត្តគំរោង ប្រកបដោយភាពរលូន ។

លោក នូ កែតសាគុណ ប្រធានការិយាល័យសាធារណៈការខណ្ឌ បានឱ្យដឹងថា កំណាត់ផ្លូវនេះ មានប្រវែងសរុប ២១២១ម៉ែត្រ គឺចាប់ពីផ្លូវ ២០០៤ រហូតដល់ ផ្លូវចោមចៅ ( ហៅ ផ្លូវ វេងស្រេង ) តែក្នុងស្ថានភាពជាក់ស្តែង ផ្លូវនេះគ្រោងនឹងជួសជុល និងពង្រីកបន្ថែម តែប្រវែង ២១៥០ម៉ែត្រប៉ុណ្ណោះ ដោយគិតចាប់ពី មុខវត្តអង្គតាម៉ិញ ភូមិគោកចំបក់ រហូតដល់ បុរីភ្នំពេញថ្មី ភូមិត្រពាំថ្លឹង៣ ព្រមទាំងដាក់លូរំដោះទឹក ចំនួន ២ខ្សែ អមសងខាងផ្លូវផងដែរ ។ តាមស្ថានភាពជាក់ស្តែង កំណាត់ផ្លូវនេះបច្ចុប្បន្ន មានទទឹង ៧មែ៉ត្រ មានសភាពខូចខាតធ្ងន់ធ្ងរ , ប្រព័ន្ធលូដែលមានពីមុន តូចពេក និងត្រូវកកស្ទះ ដោយសំរាម និងកំទេចដី ទឹកហូរមិនរួច ធ្វើឱ្យមានទឹកដល់ជាប្រចាំ ទាំងរដូវប្រាំង និងរដូវវស្សា ពិសេសក្នុង រដូវភ្លៀង មិនថាតែមានភ្លៀងច្រើននោះទេ សូម្បីតែភ្លៀងបន្តិច ក៍មានទឹកដក់ដែរ រួមទាំងមានជង្ហុកធំៗផង បានធ្វើឱ្យអ្នកធ្វើដំណើរ ជួបការលំបាកយ៉ាងខ្លាំង ។
ទាក់ទិននិងបញ្ហាផ្លូវនេះ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ មានប្រសាសន៍ថា តាមពិតផ្លូវនេះ រដ្ឋបាលខណ្ឌ បានធ្វើសំណើរទៅ សាលារាជធានីភ្នំពេញ សុំការជួសជុល តាំងពីឆ្នាំ២០១៩មកម្លេះ ដែលគ្រោងនិងអនុវត្តគំរោង ឆ្នាំ២០២០ តែដោយស្ថានភាព ជម្ងឺ កូវីដ វាយលុកខ្លាំង សាលារាជធានីភ្នំពេញ បានបង្វែថវិការ ពីគំរោងជួសជុលផ្លូវនេះ ទៅប្រើលើការងារទប់ស្កាត់ជម្ងឺ កូវីដ ជាបន្ទាន់សិន ដូចនេះហើយ បានជាការជួសជុល កំណាត់ផ្លូវ ១ខ្សែនេះ ត្រូវបានអូសបន្លាយពេលវេលា មកដល់ពេលនេះ ។ ជាមួយគ្នា និងការពង្រីកទំហំផ្លូវនេះ លោកអភិបាករងខណ្ឌ ក៍បានណែនាំ ដល់អាជ្ញាធរសង្កាត់ចោមចៅទី១ និងមេភូមិដែល ពាក់ព័ន្ធ ត្រូវធ្វើការជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាម បណ្តោយផ្លូវនេះ ពិសេសគ្រួសារណា ដែលមានប៉ះពាល់គំរោងពង្រីកផ្លូវ ត្រូវធ្វើការរុះរើ ផលប៉ះពាល់ទាំងនោះ ចេញដោយខ្លួនឯង ដើម្បីឱ្យក្រុមហ៊ុនទទួលការ អនុវត្តគំរោងឱ្យ បានរលូន និងបានឆាប់ហើយ តាមកាលកំណត់ ៕

អត្ថបទដែលជាប់ទាក់ទង