ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

៦នាក់រងរបួសធ្ងន់ស្រាល ដោយសាររថយន្ត ព្រូស បុកជាមួយរថយន្តដឹកទំនិញ

84

 

ព្រះសីហនុះ- សមត្ថកិច្ចឲ្យដឹងថា មនុស្សប្រុស ស្រី ចំនួន០៦នាក់ បានរងរបួសធ្ងន់ស្រាល បានដឹកយកទៅ សង្គ្រោះនៅមន្ទីរពេទ្យ ដោយគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត ព្រូសនិងរថយន្តធំដឹកទំនិញ ។

ហេតុការណ៍នេះកើតឡើង នៅលើផ្លូវជាតិលេខ៤ ចំការដូងប្រេង ចន្លោះគីឡូម៉ែត្រលេខ ១៦២-១៦៣ ស្ថិតនៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសី​ហនុ កាលពីព្រឹក ថ្ងៃទី២៤ខែធ្នូឆ្នាំ២០២១ ។

សមត្ថកិច្ចបន្តរថា រថយន្ដ ០១គ្រឿង ម៉ាក TOYOTA PRIUS ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BL-8317 ទិសដៅភ្នំពេញ -ខេត្តព្រះសីហនុ អ្នកបើកបរមិនស្គាល់ អត្តសញ្ញាណ មកដល់ចំណុចកើតហេតុ បានឡើងវ៉ាជែងរថយន្ដ០១គ្រឿង រួចជ្រុលទៅបុកប៉ះរថយន្ត០១គ្រឿង ម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ កំពង់ស្ពឺ 3A-8787 ទិសដៅផ្ទុយគ្នា អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលអោយមាន មនុស្សរងរបួសចំនួន ០៦ នាក់ ស្រី០២នាក់ ។

បច្ចុប្បន្នជនរងគ្រោះបាន បញ្ជូនទៅសម្រាកព្យាបាល នៅគ្លីនិចឯកជន វាលរេញ រីឯវត្ថុតាងបានយកមក រក្សាទុកបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដោះស្រាយបន្តរ៕

អត្ថបទដែលជាប់ទាក់ទង