ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទ ប្រើប្រាស់ប្រមាណ ជិត ៥០០គីឡូក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល) ប្រមាណ ៧០០លីត្រ ត្រូវបានកម្ទេចចោលនៅរាជធានីភ្នំពេញ

59

 

ភ្នំពេញ ៖ លទ្ធផលនៃការចុះស្រាវជ្រាវ ត្រួតពិនិត្យរក និងទប់ស្កាត់នូវទំនិញ មិនអនុលោមរយៈពេលជិត ២ខែមកនេះ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. រាជធានីភ្នំពេញ បានធ្វើការកម្ទេចចោល នូវទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៤៩០គីឡូក្រាម និងអាលកុលក្លែងក្លាយ (មេតាណុល) ចំនួន ៧០០លីត្រ នៅទីលានចាក់សំរាមខណ្ឌដង្កោ ដែលទំនិញទាំងអស់នោះ ត្រូវបានមន្រ្តីជំនាញរកឃើញ និងដកហូតនៅលើបណ្ដាទីផ្សារ តាមឃ្លាំងស្ដុក ផ្សេងៗមករក្សាទុករយៈពេលជិត ២ខែកន្លង។

អត្ថបទដែលជាប់ទាក់ទង