ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីប៉ុនប៉ងលួចម៉ូតូ

254

ភ្នំពេញ៖ ថ្ងៃទី០៣ មករា ២០២២ វេលាម៉ោង០៤ និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីប៉ុនប៉ងលួចម៉ូតូ នៅចំណុចតាមផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ 0២នាក់ មធ្យោបាយថ្ម់ជើង។

ឃាត់ជនសង្ស័យ០២នាក់៖១-ឈ្មោះ សាន វណ្ណា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ (មានសារធាតុញៀន) , ២-ឈ្មោះ នឿន កុសល ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ (មានសារធាតុញៀន)ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួន ពេលកំពុងល្បាតក្នុងមូលដ្ឋាន ។

សម្ភារៈបន្សល់ទុក ៖ កូនសោរលេខ៨ ចំនួន , ដែកកែច្នៃកាច់កម៉ូតូ ចំនួន ០១ ។បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់។

អត្ថបទដែលជាប់ទាក់ទង