ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ត្រីជនជាតិចិនម្នាក់ លោតពីលើអគារ យៀក ថៃ បណ្តាលស្លាប់ ដោយមិនទាន់ដឹងមូលហេតុ

129

 

ភ្នំពេញ ៖ ស្ត្រីជនជាតិចិនម្នាក់បាន លោតសម្លាប់ខ្លួនពីលើអគារ «យៀក ថៃ» ដោយមិនទាន់ដឹងមូលហេតុ។ ហេតុការណ៍នេះបាន កើតឡើងកាលពីវេលាម៉ោង៤៖៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២នេះ ស្ថិតនៅចំណុចអគារ យៀក ថៃ ក្នុងសង្កាត់ទន្លេបសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បើយោងតាមប្រភពព័ត៌មានពីសាក្សី បានឱ្យដឹង នៅមុនពេលកើតហេតុ គេបានឮសូរសំលេង ធ្លាក់ចុះពីលើអគារខាងលើង ភ្លាមៗនោះមនុស្សម្នា ក៏នាំគ្នារត់ទៅមើល ស្រាប់តែឃើញស្ត្រីជាជនជាតិចិនម្នាក់ បានធ្លាក់ចុះមកក្រោមស្លាប់តែម្តង។

ក្រោយមកប្រជាពលរដ្ឋ បានរាយការណ៍ទៅ កាន់អាជ្ញាធរមានសមត្ថកិច្ច ចុះមកដល់ទីតាំងកើតហេតុ និងហ៊ុព័ទ្ធខ្សែនៅជុំវិញទីតាំង ដោយមិនអនុញ្ញាត ឱ្យប្រជាពលរដ្ឋចូលទៅ ជិតទីតាំងកើតហេតុនោះឡើយ។ បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកំពុង ស្រាវជ្រាវជុំវិញករណី ខាងលើនេះ តើជារឿងអត្តឃាត ឬជារឿងអ្វីផ្សេងទៀត៕

អត្ថបទដែលជាប់ទាក់ទង