ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីយកកាំបិតចុងស្រួច ចាក់ទៅលើអតីតប្រពន្ធ និងយុវជនម្នាក់ បណ្តាលឱ្យរងរបួស

31

 

កំពង់ស្ពឺ៖ កម្លាំងនគរបាលស្រុកគងពិសី ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីយកកាំបិតចុងស្រួច ចាក់ទៅលើអតីតប្រពន្ធ និងយុវជនម្នាក់ បណ្តាលឱ្យរងរបួស កាលពីល្ងាចថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២២ នៅចំណុចភូមិលៀក ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

សមត្ថកិចបានឱ្យដឹងថា អំពើហិង្សានោះ បានកើតឡើងកាលពីថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ ២០២២ ដោយជនសង្ស័យបានធ្វើសកម្មភាព យកកាំបិតចុងស្រួច ចាក់ទៅលើឈ្មោះ ពេជ្រ ច្រិប អតីតប្រពន្ធ និងឈ្មោះ ផាត់ សុខជា បណ្តាលឱ្យរបួសធ្ងន់ធ្ងរ សង្ស័យកើតក្តីប្រចណ្ឌ ។ ក្រោយកើតហេតុ បុរសជាជនដៃដល់ព្យាយាមរត់គេចខ្លួន ប៉ុន្តែត្រូវបាន កម្លាំងនគរបាលធ្វើការស្រាវជ្រាវ ចាប់ខ្លួនតាមពាក្យបណ្តឹង របស់ជនរងគ្រោះទាំង ២នាក់ ។ ពេលនេះជនរងគ្រោះទាំង ២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយទេ ។ ជនសង្ស័យខាងលើមានឈ្មោះ សុខ យឹម អាយុ ៥៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិលៀក ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ចំណែកជនរងគ្រោះពីរនាក់ ម្នាក់ឈ្មោះ ពេជ្រ ច្រិប ភេទស្រី អាយុ ៥១ឆ្នាំ (អតីតប្រពន្ធ) និងម្នាក់ទៀតឈ្មោះ ផាត់ សុខជា ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិកញ្ច្រង់ ឃុំព្រះនិព្វាន ស្រុកគងពិសី ។ ក្រោយឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតបានកាំបិតចុងស្រួចចំនួន ០៣ ។

ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង