ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ខៀវ កាញារីទ្ធ៖ សរសើរ ទេពកោ សល្យ និងស្នាដៃប្រដាល់របស់លោកគ្រូ អ៊ំ រី នៅលើកទឹកដីអាមេរិក

33

ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ បានសរសើរចំពោះ ទេពកោសល្យ និងស្នាដៃប្រដាល់របស់លោកគ្រូ អ៊ំរីនៅលើទឹកដីអាមេរិកដែល បានសាងភាពល្បីល្បាញផ្នែកកីឡាប្រដាល់តាំងពីយូរមកហើយ រហូតមកដល់បច្ចុប្បន្ន ដែលជាការរួមចំណែកលើកកម្ពស់កីឡាប្រដាល់គុនខ្មែរ ។

នៅក្នុងឱកាសទទួលជួបលោក អ៊ំ រី អតីតកីឡាប្រដាល់ខ្មែរទសវត្ស ៦០ ហើយបច្ចុប្បន្នជាគ្រូក្លឹបកីឡាប្រដាល់ LONG BEACH KHMER BOXING នៅទីក្រុងឡុងប៊ិច សហរដ្ឋអាមេរិក ដើម្បីសំដែងការគួរសម នៅរសៀលថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌ មាន បានសំដែងនូវការកោតសរសើរចំពោះ ទេពកោសល្យ និងស្នាដៃប្រដាល់របស់លោកគ្រូ អ៊ំ រី ដែលបានសាងភាពល្បី ល្បាញផ្នែកកីឡាប្រដាល់តាំងពីយូរមកហើយ រហូតមកដល់បច្ចុប្បន្ន ហើយថែមទាំងនៅរក្សាលើកតម្លៃកីឡាប្រដាល់ខ្មែរ តាមរយ: ការបង្កើតក្លឹបកីឡាប្រដាល់នៅសហរដ្ឋអាមេរិក មកដល់ពេលនេះ មានរយ:ពេលប្រមាណជាង ៣០ ឆ្នាំមកហើយ។

លោក រដ្ឋមន្រ្តី ក៏បានជម្រាបជូនពីភាពរីកចម្រើន របស់កីឡាប្រដាល់ខ្មែរ នៅក្នុងប្រទេសនាពេលបច្ចុប្បន្ននេះ ដោយក្នុងនោះមានការគាំទ្រពីទស្សនិក ជន និងបណ្តាក្រុមហ៊ុន ឧបត្ថម្ភនានាជាច្រើន រួមទាំងស្ថានីយទូរទស្សន៍ ក៏បានបង្កើត កម្មវិធីប្រដាល់ ក្នុងនោះស្ថានីយទូរទស្សន៍ជាតិកម្ពុជា បានបង្កើតកម្មវិធីប្រដាល់គុនខ្មែរ រៀងរាល់២ សប្តាហ៍ម្ដង ដោយមានកីឡាល្បីៗមកប្រកួតផងដែរ ហើយអ្វីដែលពិសេសនោះ នៅពេលកីឡាកររូបណាប្រកួត មានរងរបួស គឺខាងទូរទស្សន៍ជាតិកម្ពុជា (ទទក) ជាអ្នកចេញថ្លៃព្យាបាល រហូតដល់ជាសះស្បើយ។
លោក អ៊ំ រី អតីតកីឡាប្រដាល់ខ្មែរទសវត្ស៦០ ហើយបច្ចុប្បន្នជាគ្រូក្លឹបកីឡាប្រដាល់ បានសំដែងនូវការរីករាយនិងរំភើបដោយបានត្រឡប់មកកាន់មាតុប្រទេសវិញ ហើយ បានឃើញពីភាពរីកចម្រើន របស់ប្រទេសកម្ពុជាយ៉ាងឆាប់រហ័ស។

សូមរំលឹកថា លោក អ៊ំ រី គឺជាអតីតកីឡាប្រដាល់ខ្មែរ តាំងពីឆ្នាំ១៩៦១ ដោយទទួលបាន ភាពល្បីល្បាញ និងទទួលបានពានរង្វាន់ជាច្រើន ឈ្នះពីការប្រកួត ទាំងថ្នាក់ជាតិ និងអន្តរជាតិ ។ លោក អ៊ំ រី បានទៅរស់នៅសហរដ្ឋអាមេរិក ដោយការស្រឡាញ់ និងដើម្បីថែរក្សាកីឡាប្រដាល់គុនខ្មែរ នេះឱ្យបានគង់វង្ស លោកក៏បានបង្កើតក្លឹបកីឡាប្រដាល់មួយនៅទីក្រុងឡុងប៊ិច សហរដ្ឋ អាមេរិក កាលពីអំឡុងឆ្នាំ ១៩៨៧ ដែលក្លឹបទី១ ដាក់ ឈ្មោះថា LONG BEACH KHMER BOXING មានសិស្សចូលហាត់រៀន ទាំងខ្មែរ និងបរទេសជាច្រើនជាតិ សាសន៍ ប្រមាណជាង ១ ម៉ឺននាក់ រហូតមកដល់ពេលនេះរយ:ពេល ៣៥ ឆ្នាំ ហើយមានសិស្ស ចំនួន ១៦ នាក់ បានទទួលខ្សែក្រវាត់ និងពានរង្វាន់ផ្សេងៗ ទាំងការប្រកួតនៅសហរដ្ឋអាមេរិក និងនៅបណ្តាប្រទេសផ្សេងៗទៀត៕. សំរិត

អត្ថបទដែលជាប់ទាក់ទង