ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌចំការមន ៖ ចុះពិនិត្យទីតាំងថា បើកលេងល្បែងស៊ីសង ជាក់ស្តែងពុំមាន ការបើកលេងនោះទេ

306

 

ភ្នំពេញ ៖ កម្លាំងនៃគណៈបញ្ជាការឯកភាព ខណ្ឌចំការមន ដឹកនាំដោយលោក យស យុទ្ឋី អភិបាលរងខណ្ឌ បានចុះពិនិត្យ និងឆែកឆេរមើលទីតាំងដែលថា មានបើកលេងល្បែងស៊ីសង នៅផ្ទះលេខ៧៨០ ផ្លូវ៤៧៤ សង្កាត់បឹងត្របែក ដោយពុំរកឃើញថា មានឧបករណ៍ប្រព្រឹត្តល្បែងណាមួយគួរកត់សម្គាល់នោះទេ ។

ប្រតិ្តបត្តិការចុះបង្ក្រាប និងពិនិត្យទីតាំងខាងលើ នារសៀល ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក យស យុទ្ឋី អភិបាលរងខណ្ឌ ដែលដឹកនាំចុះផ្ទាល់នោះ បានប្រាប់អ្នកសារព័ត៌មានថា កម្លាំងបានចុះមកដល់ទីតាំង លេខ៧៨០ ផ្លូវ៤៧៤ សង្កាត់ត្របែកនេះ គឺរកឃើញតែ តុឈើ២ ចាស់ៗ មានធូលីពេញ ប៉ុន្តែពុំឃើញមាន ឧបករណ៍ណាបម្រើសេវាល្បែងស៊ីសងនោះទេ ។

លោកអភិបាលរង យស យុទ្ឋី បញ្ជាក់ថា ចំពោះទីតាំងនេះ បើតាមការពិនិត្យ គឺថា ពុំមានសកម្មភាពបើកលេងល្បែងស៊ីសង ដូចការចុះផ្សាយតាមបណ្តាញព័ត៌ បណ្តាញសង្គមនោះទេ ។

អត្ថបទដែលជាប់ទាក់ទង