ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្នងការរងគល់ យី ថ្លែងកោតសរសើរ ដល់កម្លាំងនគរបាល នៃអធិការដ្ឋានខណ្ឌមានជ័យ បំពេញការងារប្រល្អប្រសើរ..!

55

ភ្នំពេញ៖នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នេះនៅសាលប្រជុំសាលាខណ្ឌមានជ័យ នៃរាជធានីភ្នំពេញលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរងនគរបាលរាជធានីភ្នំពេញដោយទទួលបន្ទុកដឹកនាំការងារនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និង តំណាង​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និង ជាស្នងការនគរបាលរាជធានីភ្នំពេញ​ និង លោកវរសេនីយ៍ទោ អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ .លោកវរសេនីយ៍ឯក​ នួន ស៊ីរ៉ា នាយការិយាល័យ​ធនធានមនុស្ស បានដឹកនាំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិ និង ប្រគល់ប័ណ្ណសរសើរ .លិខិតសរសើរ ជូនមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដែលមានស្នាដៃបំពេញការងារបានល្អសរុបចំនួន ៣២រូបក្នុងនោះស្រីចំនួន ០៧រូបផងដែរដែលពួកគាត់សកម្មការងារនាពេលកន្លងមក និង បច្ចុប្បន្ន។

ក្នុងពិធីនេះដោយមានការចូលរួមពីសំណាក់អស់លោក លោកស្រីនាយរងការិយាល័យ .លោកអធិការរង​ លោកនាយប៉ុស្ដិ៍ និង មន្រ្តីពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។
ក្នុងឱកាសនោះផងដែរលោកស្នងការរងនគរបាលរាជធានីភ្នំពេញគល់ យី បានមានមតិសំណេះសំណាលជាមួយកងកម្លាំងនគរបាលខណ្ឌមានជ័យទាំងអស់ដែលបានខិតខំរួមដៃគ្នាបំពេលការងារទាំងថ្ងៃទាំងយប់ដោយគ្មានគិតពីថ្ងៃឈប់សម្រាក់ឡើយពោលគឺសប្បាយរីករាយបំពេញការងារដោយការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈជូនដល់បងប្អូនប្រជាជនក្នុងមូលដ្ឋានរស់នៅប្រកបដោយភាពកក់ក្ដៅស្របតាមគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព។ដូចនេះលោកស្នងការរងនគរបាលរាជធានីភ្នំពេញ គល់ យី ស្នើរដល់កងកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យទាំងអស់អោយបន្តការខិតខំបំពេញការងាររបស់ខ្លួនទៅតាមតួនាទីភារៈកិច្ចអោយបានល្អប្រសើរទ្វេរដងគឺដើម្បីមុខមាត់និងកិត្តិយសនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យផងដែរពោលគឺកម្លាំងសមត្ថិច្ចនៃអធិការដ្ឋានខណ្ឌមានជ័យទាំងអស់គឺពួកគាត់សប្បាយរីករាយក្នុងការបំពេញការងារដោយគ្មានគិតពីការនឿយហត់អ្វីឡើយអោយស្របទៅតាមទ្រឹស្ដីមួយបានលើកឡើងថា៖កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌមានជ័យខ្ញុំ គាត់គិតគូប្រជាជនជាធំ ដោយក្ដីមេត្តា ផ្ដល់ស្នាមញញឹមដល់ពួកគាត់ផងណា ដោយពោលពាក្បវាចា៎ ទន់ភ្លន់កក់ក្ដៅ៕

អត្ថបទដែលជាប់ទាក់ទង