ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ដដឹកកម្មករ ជួបគ្រោះថ្នាក់ទាំងព្រឹក​ បើកធ្លាក់ប្រ​ឡាយទឹក​ របួសធ្ងន់​ស្រាលមនុស្សមួយចំនួន​

37

កំពង់ស្ពឺ​ ៖​ នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ​ ឆ្នាំ២០២២ វេលាម៉ោង០៦និង២៥នាទី នៅចំណុចភូមិពង្រ ឃុំស្រ​ង់ ស្រុកគងសី ខេត្តកំពង់ស្ពឺ រថយន្ដ ០១ គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3D​-1​938 បើកបរដោយឈ្មោះ ឯក សាម៉ន ភេទប្រុ​ស អាយុ ៣៤ ឆ្នាំ​ រស់នៅភូមិអូតាវាម ឃុំស្រង់ ស្រុ​កគងពិសី បានរេចង្កូតធ្លាក់ចូលប្រឡាយទឹកដោយ​មិនដឹងមូលហេតុ​ ក្រោយហេតុការ​ណ៍​តៃកុង​ឡាន​បានរត់គេចខ្លួន។

តាមការបញ្ជាក់​ពីលោកអធិការនគរបាលស្រុកគងពិសី បានឲ្យដឹងថា​ រថយន្ត​ដឹកកម្មករ​ កម្មការិនី​ខាងលើគឺបើកបរពីទិសខាងលិច ទៅទិសខាងកើត លុះបើកបរមកដល់ចំណុចខាងលើ បានដាច់ម៉ែត្រចង្កូត បណ្ដាលឱ្យ​រថយន្ដរេចង្កូតរួចក៏ធ្លាក់ប្រឡាយទឹកដោយខ្លួនឯងទៅ ។

ក្នុងករណីខាងលើតាមជំនាញថា បានបង្កឱ្យខូចខាត​សម្ភារៈ​រថយន្ត​ និងរងរបួសអ្នកដំណើរជាកម្មករ​ ក​ម្មការិនី​ដែលជិះលើរថយន្ដ​ ក្នុងនោះកម្មករ​ កម្មការិនី​ របួសធ្ងន់ ០៣នាក់ ស្រី ស្រ្តីពោះធំ ០១នាក់និងបង្ករបួសស្រាល ២៨នាក់ ស្រី​ ។

បច្ចុប្បន្ន​កម្លាំង​នគរបាល​ នៃអធិកា​រដ្ឋាននគរ​បាល​ស្រុក​គងពិសី​ និងជំនាញខេត្ដ ​បានជួយអន្ដរាគមន៍​ស​ម្របសម្រួល​និងបញ្ជូនអ្នករបួស ទៅមន្ទីរពេទ្យសង្រ្គោះបន្ទាន់ និងចំណាត់ការស្រាវជ្រាវ រកបុគ្គលជាតៃកុងឡាន មកទទួលខុសត្រូវតាមផ្លូវច្បាប់​ ។

លោកអធិការនគរបាលស្រុកគងពិសី បានលើកឡើងថា ទោះបីជា​លក្ខណៈ​បច្ចេកទេស​ក៏ជាការទទួល ខុសត្រូវផ្លូវច្បាប់ដែរ​ រាល់ការដឹកជញ្ជូនមនុស្ស ជាភារកិច្ចរបស់អ្នកដឹកជញ្ជូន៕

អត្ថបទដែលជាប់ទាក់ទង