ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្លាប់​២​នាក់ ​របួសធ្ងន់​៣​នាក់​ ករណី​រថយន្ត​បុក​ម៉ូតូ​២​គ្រឿង​ នៅ​ស្រុក​ស្នួល​

40

​ខេត្តក្រចេះ​ ៖​ មនុស្ស​២​នាក់​បាន​ស្លាប់​ និង​៣​នាក់​ទៀត​ រង​របួសធ្ងន់​ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ រថយន្ត​បុក​ជាមួយ​ម៉ូតូ​ចំនួន​២​គ្រឿង​ កាលពី​ថ្ងៃ​ទី​១១​ ខែកុម្ភៈ​ ឆ្នាំ​២០២២​ នៅ​វេលា​ម៉ោង​១៦​និង​៣០​នាទី​ នៅ​ចំណុច​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​២៥១-២៥២​ ផ្លូវ​លេខ​៧(​ស្នួល​-​មេមត់​)​ ភូមិរ​ហារ​ ស្រុក​ស្នួល​ ខេត្តក្រចេះ​ ។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​នេះ​ គឺ​ដោយសារ​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​។​
​របាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា​ ករណី​ខាងលើ​នេះ​ អ្នកបើកបរ​បាន​រត់គេច​ខ្លួន​ដោយ​ទុក​រថយន្ត​បង្ក​ម៉ាក​ LIBERO​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ត្បូងឃ្មុំ​ 2A-2920​ ។​
​បច្ចុប្បន្ន​ កម្លាំង​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត​តាម​នីតិវិធី​៕

អត្ថបទដែលជាប់ទាក់ទង