ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រួសរាន់ឡើងអ្នកកំពង់ធំ! ក្រុមហ៊ុនធំៗចំនួន១១ ផ្តល់ឱកាសការងារជិត៥០០កន្លែង នៅរសៀលថ្ងៃសៅរ៍នេះ

41
កំពង់ធំ៖ ប្រញាប់ប្រញាល់ រួសរាន់ឡើង សម្រាប់ សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើនៅក្នុងខេត្តកំពង់ធំ ក៏ដូចជាបណ្តាខេត្តនៅក្បែរៗ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុន ចាប់ពីម៉ោង ០១:០០រសៀល ដល់ម៉ោង ០៥:០០ល្ងាច នៅបរិវេណសាកលវិទ្យាល័យCUS ខេត្តកំពង់ធំ។
កម្មវិធីនេះរៀបចំឡើងដោយ មជ្ឈមណ្ឌលការងារខេត្តកំពង់ធំ របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយក្រុមហ៊ុនធំៗចំនួន១១ ដោយនាំយកឱកាសការងារជាច្រើនកន្លែង តាមមុខតំណែងផ្សេងៗ គ្នា មកផ្តល់ជូនសិស្ស\និស្សិត យុវជន អ្នកស្វែងរកការងារ នៅក្នុងកម្មវិធី “វេទិកាការងារ” នៅថ្ងៃសៅរ៍ ទី១២នេះ ។ ក្រុមហ៊ុនធំៗទាំង១១ នោះរួមមាន៖ បុរីសុខសាន្ត៨៨៨, ធនាគារព្រីនស៍, ធនាគារ PPC Bank, ក្រុមហ៊ុន Fortune Life, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC, ក្រុមហ៊ុនគឹមជុង ខូអិលធីឌី, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិរន្ត៍, ក្រុមហ៊ុនស៊ូនលាន, ធនាគារ ABA, ធនាគារអ៊ូរី, និងក្រុមហ៊ុន CUS Land។
វេទិកាការងារនេះ ត្រូវបានរៀបចំឡើងដោយមានការសហការ ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ និងសាកលវិទ្យាល័យ CUS ហើយត្រូវបានអនុវត្តយ៉ាងម៉ត់ចត់នូវវិធានការណ៍បង្ការអនាម័យ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លង និងរីករាលនៃជំងឺ កូវីដ-១៩ ដើម្បីអាចធានាបាននូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើសរើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារ សម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ។

 

អត្ថបទដែលជាប់ទាក់ទង