ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អតីតប្រធានសភាតំណាងរាស្ត្រទី ៥០ របស់សហរដ្ឋអាមេរិក ចាត់ទុកសម្តេចតេជោ ហ៊ុន សែន គឺជាអ្នកស្នេហាជាតិមួយរូប ហើយជាអ្នកដែល បាននាំប្រទេសរួចផុតពីសង្គ្រាមស៊ីវិលដ៏អាក្រក់

290

កូរ៉េ៖ លោក Newton Leroy Gingrich អតីតប្រធានសភាតំណាងរាស្ត្រទី ៥០ របស់សហរដ្ឋអាមេរិក ពីឆ្នាំ១៩៩៥ ដល់ ១៩៩៩ បានថ្លែងក្នុងឱកាសពិធីប្រគល់ពានរង្វាន់សន្តិភាពស៊ុនហាក់លើកទី៥ កាលពីព្រឹកថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២២ថា អ្នកបានឮពីអ្នកស្នេហាជាតិមួយរូប គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្តូរផ្តាច់ជាមួយកិច្ចសន្ទនា ហើយជាអ្នកដែលបាននាំប្រទេសគាត់រួចផុតពីសង្គ្រាមស៊ីវិលដ៏អាក្រក់ ។

ពេលវេលាដែលយើងកំពុងស្ថិតនៅនេះ គឺមានការប្រឈមណាស់ ប៉ុន្តែជួនកាលវាគួរឱ្យកត់សម្គាល់។ យើងបានស្តាប់ឮឧទារហរណ៍ពីកិច្ចខិតខំប្រឹងប្រែងទាំងស្រុងស្តីពីការចាក់វ៉ាក់សាំងនៅទូទាំងពិភពលោក បានកាត់បន្ថយអត្រាស្លាប់របស់ក្មេងយ៉ាងច្រើន។ អ្នកបានឮអំពីមនុស្សមានទេពកោសល្យ ដែលបានចំណាយពេល និងបានបង្កើតឱកាសសម្រាប់ពានរង្វាន់ពេញមួយជីវិតនេះ ដើម្បីឆ្លើយតបនឹងវិបត្តិកូវីដ ១៩។

អ្នកបានឮពីអ្នកស្នេហាជាតិមួននាំប្រទេសគាត់ពីសង្គ្រាមស៊ីវិលដ៏អាក្រក់ ។ មានជំងឺផ្សេងទៀត និងចំនួនក្មេងដែលបានស្លាប់ ពីជំងឺគ្រុនចាញ់ជាដើម។ នៅក្នុងប្រទេសផ្ទាល់ខ្លួនរបស់ខ្ញុំ ដែលគួរតែមានឱកាសដ៏អស្ចារ្យនោះ យើងបាត់បង់មនុស្សប្រហែល ៤៦.០០០ នាក់ ក្នុងមួយឆ្នាំ ដោយសារគ្រឿងញឿន និង ៤៦.០០០ នាក់ ផ្សេងទៀតធ្វើអត្តឃាត។ វាសំខាន់ណាស់ ដែលត្រូវត្រឡប់ទៅរកសាដ៏មានសារៈសំខាន់ដែលថា យើងជាគ្រួសាររបស់ក្មេង និងព្រះ។

លោកបានបញ្ជាក់ទៀតថា វាសំខាន់ណាស់ដែលយើងត្រូវទាក់ទង និងលើកទឹកចិត្តមនុស្សវ័យក្មេង។ ប្រសិនបើយើងអាចជ្រើសរើសមនុស្សវ័យក្មេងបានគ្រប់គ្រាន់ឱ្យដឹងពីភាពខុសគ្នាអីខ្លះ ដែលពួកគេអាចធ្វើបាន មិនថានៅក្នុងតន្ត្រី ឬ វេជ្ជសាស្ត្រ ឬ ទៅក្នុងអវកាស ឬច្នៃប្រឌិតរបស់ថ្មីៗ មិនថាអ្វីក៏ដោយ គឺថា ពួកគេគួរតែស្វែងរកជីវិតដែលផ្តល់នូវក្តីរីករាយ ប្រណាំងប្រជែងពួកគេ និងផ្តល់ឱ្យពួកគេនូវអនាគតកាន់តែប្រសើរ។

សម្ព័ន្ធមិត្តវ៉ាក់សាំងគឺអស្ចារ្យ វាអស្ចារ្យដោយសារវានាំឱ្យអ្នកដែលមានធនធាន ជួយអ្នកដែលគ្មាន។
ប្រសិនបើអ្នកមើលបទបង្ហាញ និងសន្ទរកថានៅថ្ងៃនេះ យើងទាំងអស់គ្នាអាចរៀនមេរៀន ដើម្បីបង្កើតអនាគតមួយកាន់តែប្រសើរ ដើម្បីទទួលស្គាល់ថា យើងគឺជាគ្រួសារមនុស្សតែមួយ នៅក្រោមព្រះ។ សន្តិភាព វិបុលភាព សុវត្ថិភាព និងសេរីភាពគឺអាចទៅរួច ហើយខ្ញុំចង់និយាយថា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន គួរឱ្យមានមោទនភាពណាស់ ពីព្រោះខ្ញុំដឹងពីអ្វីដែលគាត់ត្រូវឆ្លងកាត់ជាបុរសវ័យក្មេង និងរបៀបដែលគាត់បន្តព្យាយាមសូម្បីនៅពេលគាត់ហាក់ដូចជាអស់សង្ឃឹម។

ពានរង្វាន់សន្តិភាពស៊ុនហាក់ គឺជាគ្រឹះនៃអនាគតនៃសន្តិភាព វិបុលភាព សុវត្ថិភាព និងសេរីភាពនោះ។ ខ្ញុំសូមបញ្ចប់ដោយរំលឹកអ្នកទាំងអស់គ្នាអំពីចក្ខុវិស័យ ការប្តេជ្ញាចិត្ត ៣៦៥ ថ្ងៃ ក្នុងមួយឆ្នាំ របស់បណ្ឌិត Hak Ja Han Moon ដែលជំរុញឱ្យយើងដើរទៅមុខ និងបង្កើតឱកាសដើម្បីនាំជាតិសាសន៍មនុស្សមករួមគ្នា៕

អត្ថបទដែលជាប់ទាក់ទង