ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ណែនាំដល់​ម្ចាស់​អាជីវកម្ម​ ​ក្លឹប​ឌីស្កូ​ ខារ៉ាអូខេ​ មិន​ត្រូវ​ចែកចាយ​ ប័ណ្ណ​រូបភាព​អាសអាភាស​ និងអនុវត្ត​ន៍ច្បាប់​ប្រទេស​កម្ពុជា​

67


​ព្រះ​សីហ​នុ​៖ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ ​បានណែនាំដល់ម្ចាស់​អាជីវកម្ម​ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ នៃ​ការ​អនុវត្ត​ច្បាប់​ ឲ្យ​ម្ចាស់​អាជីវកម្ម​ទាំងអស់​ ត្រូវ​គោរព​តាម​លក្ខខណ្ឌ​ច្បាប់​ នៃ​ប្រទេស​កម្ពុជា ជាពិសេសម្ចាស់​ក្លឹប​ឌីស្កូ​ ខារ៉ាអូខេ​ ត្រូវ​គោរព​ច្បាប់​ទីតាំង​ត្រូវ​មាន​ប្រព័ន្ធ​គ្រប់គ្រង​សន្តិសុខ​ សុវត្ថិភាព​ ​កម្លាំង​សន្តិសុខ​ឯកជន ​ត្រូវ​មាន​ឯក​សារ​អត្តសញ្ញាណ​ប័ណ្ណ​ត្រឹមត្រូវ​។ ម្ចាស់​អាជីវកម្ម​ មិន​ត្រូវ​ចែកចាយ​ ប័ណ្ណ​រូបភាព​អាស​អាភាស​ មិន​ត្រូវ​ឆ្លៀតឱកាស​យក​ទីតាំង​ទៅ​ រក​ស៊ី​ប្រព្រឹត្ត​បទល្មើស​ខុស​ច្បាប់​ ជួញដូរ​មនុស្ស​ ជួញដូរប្រើ​ប្រាស់​គ្រឿង​ញៀន​ និងបនពេស្យាចារ​ដាច់​ខាត។

​លោក​ឧត្តមសេនីយ៍ទោ​ ជួន​ ណា​រិ​ន្ទ​ ស្នងការ​នគរបាល​ខេត្ត​ បាន​ជួប​សំណេះសំណាល​ ពិភាក្សា​ការងារ​ជាមួយ​ម្ចាស់​អាជីវកម្ម​នៅ​ក្នុង​ក្រុងព្រះសីហនុ​ នៅ​រសៀល​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០១៨​ នៅ​​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ ​ដោយ​មាន​មានការ​ចូលរួម​ពីមន្រ្តីនគរបាល​ផែន​ជំនាញ​ ម្ចាស់​អាជីវកម្ម ​ដូច​ជា សណ្ឋាគារ​-​កាស៊ីណូ​ ក្លឹ​ប​កម្សាន្ត​ ខារ៉ាអូខេ​ និង​ម៉ាស្សា​ ចូលរួម​សរុប​ ៨៤​នាក់​(​ជនជាតិ​ខ្មែរ​ ៦៣​នាក់​ ចិន​២០​នាក់ ​និង​កូរ៉េ​១​នាក់​)​។​

​លោក​ឧត្តមសេនីយ៍ទោ​ ជួន​ ណា​រិ​ន្ទ​ ស្នងការ​នគរបាល​ខេត្ត​ បានឱ្យ​ដឹង​ថា​គោល​ បំណង​សំខាន់​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ម្ចាស់​អាជីវកម្ម​ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ នៃ​ការ​អនុវត្ត​ច្បាប់​ ឲ្យ​ម្ចាស់​អាជីវកម្ម​ទាំងអស់​ ត្រូវ​គោរព​តាម​លក្ខខណ្ឌ​ច្បាប់​ នៃ​ប្រទេស​កម្ពុជា​ មិន​ត្រូវ​យក​ទីតាំង​របស់​ខ្លួន​ ប្រព្រឹត្ត​បទល្មើស​ជា​ដាច់ខាត​។​

លោកស្នងការ បានសំណូមពរ​ ឲ្យ​អាជីវករ​ទាំងអស់​ ទាំង​ខ្មែរ​ និង​បរទេស​ ត្រូវ​គោរព​ច្បាប់​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ចំពោះ​អ្នក​ប្រើប្រាស់​យានយន្ត​ ត្រូវ​គោរព​ស្លាក​សញ្ញា​ ច្បាប់​ចរាចរណ៍​ផ្លូវគោក​។​ ​ ជនបរទេស​ដែល​ប្រើប្រាស់​ប័ណ្ណ​បើកបរ​ក្លែងក្លាយ​និង​ជនខិលខូច​ ផ្តល់​ឯកសារ​ក្លែងក្លាយ​ឲ្យ​ អ្នក​ទាំងនោះ​ ត្រូវ​មានទោស​ ពី​បទ​ក្លែង​ឯកសារ​សាធារណៈ​និង​ប្រើប្រាស់​ឯកសារ​ខុសច្បាប់​ ត្រូវ​មានទោស​ មិន​អាច​លើកលែង​បាន​ឡើយ​ ។​ ​ក្លឹ​ប​ឌី​ស្កូ​ ខារ៉ាអូខេ​ ត្រូវ​គោរព​ច្បាប់​ទីតាំង​ត្រូវ​មាន​ប្រព័ន្ធ​គ្រប់គ្រង​សន្តិសុខ​ សុវត្ថិភាព​ កម្លាំង​សន្តិសុខ​ឯកជន​ត្រូវ​មាន​ឯកសារ​អត្តសញ្ញាណ​ប័ណ្ណ​ ត្រឹមត្រូវ​។​ ម្ចាស់​អាជីវកម្ម​ មិន​ត្រូវ​ចែកចាយ​ ប័ណ្ណ​រូបភាព​អាសអាភាស​ មិន​ត្រូវ​ឆ្លៀតឱកាស​ យក​ទីតាំង​ទៅ​ រកស៊ី​ប្រព្រឹត្ត​បទល្មើស​ខុសច្បាប់​ ជួញដូរ​មនុស្ស​ និង​ជួញដូរ​ប្រើប្រាស់​ គ្រឿងញៀន​ បើក​បន​ពេស្យាចារ​ដាច់ខាត​។​ ត្រូវ​មានការ​យោគយល់​ គោរព​ច្បាប់​ទាំងអស់​គ្នា​ រួម​គ្នា​ ការពារ​សុវត្ថិភាព​ សន្តិសុខ​ ដើម្បី​ការពារ​អភិវឌ្ឍន៍​ខេត្ត​ព្រះ​សីហ​នុ​ របស់​យើង​ ឲ្យ​មានការ​រីក​ចម្រើន​ មាន​សន្តិសុខ​សណ្តាប់​ សុវត្ថិ​ភាពល្អ​ ៕

អត្ថបទដែលជាប់ទាក់ទង