ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់​ចរាចរថ្ងៃ​ទី​១១​ ខែកញ្ញា​ ស្លាប់​៤​នាក់​ របួស​១០​នាក់​

85

​ភ្នំពេញ​ ៖​ យោង​តាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០១៨​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​ ១០​លើក​ បណ្តាល​ឲ្យ​ស្លាប់​ ៤​នាក់​ របួសធ្ងន់​ ៨​នាក់​ របួសស្រាល​ ២​នាក់​ មិន​ពាក់​មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ ៥​នាក់​(​យប់​៣​នាក់​)​ ។​

​នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​ទាំង​ ១០​លើក​នេះ​ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​ ១៨​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​ ១១​គ្រឿង​ រថយន្ត​តូច​ ៦​គ្រឿង​ រថយន្ត​ធំ​ ១​គ្រឿង​ ។​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ គឺ​បណ្តាល​មក​ពី​ ល្បឿន​ ៥​លើក​(​ស្លាប់​៤​នាក់​)​ ,​ មិន​គោរព​សិទ្ធិ​ ៣​លើក​,​ មិន​ប្រកាន់​ស្តាំ​ ១​លើក​ និង​បត់​គ្រោះថ្នាក់​ ១​លើក​ ។​​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ​ មាន​ផ្លូវជាតិ​ ៣​លើក​ ផ្លូវ​ខេត្ត​ ៧​លើក​ ។​ ដោយឡែក​ យានយន្ត​ដែល​បង្កហេតុ​ រួម​មាន​ ម៉ូតូ​ ៥​លើក​ រថយន្ត​តូច​ ៣​លើក​ រថយន្ត​ធំ​ ១​លើក​ និង​គោ​យន្ត​ ១​លើក​ ។​​ខេត្ត​-​រាជធានី​ ដែល​មាន​គ្រោះថ្នាក់​ និង​រងគ្រោះថ្នាក់​ រួម​មាន​ ៖​ ខេត្តកំពង់ធំ​ ១​លើក​ ស្លាប់​១​នាក់​(​ស្រី​)​ របួស​១​នាក់​,​ តាកែវ​ ១​លើក​ ស្លាប់​១​នាក់​,​ ពោធិ៍សាត់​ ១​លើក​ ស្លាប់​១​នាក់​,​ ព្រះ​សីហ​នុ​ ១​លើក​ ស្លាប់​១​នាក់​ និង​ភ្នំពេញ​ ៤​លើក​ របួស​៧​នាក់​ ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ រយៈពេល​១១​ថ្ងៃ​ គឺ​ថ្ងៃ​ទី​១-១១​ ខែកញ្ញា​ ឆ្នាំ​២០១៨​ កើតឡើង​ចំនួន​ ៨៥​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ៣៩​នាក់​ របួស​សរុប​ ១២៣​នាក់​ របួសធ្ងន់​ ៨៩​នាក់​ របួសស្រាល​ ៣៤​នាក់​ ៕

អត្ថបទដែលជាប់ទាក់ទង