ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល ជូនព័ត៌មាន ស្តីពីការក្រើនរំលឹក នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន ដូសទី៣ ឬដូសជំរុញ សម្រាប់គ្រប់ក្រុមអាយុចាប់ពី ៣ឆ្នាំ ឡើង

267

 

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការក្រើនរំលឹក នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន ដូសទី៣ ឬដូសជំរុញ សម្រាប់គ្រប់ក្រុមអាយុចាប់ពី ៣ឆ្នាំ ឡើង។

យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងពិធីសម្ពោធស្ពាន ៧កន្លែងក្នុងខេត្តក្រចេះ និងខេត្តព្រៃវែង និងសារាចរណែនាំលេខ០២ស.រ. ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការពង្រឹងការអនុវត្តវិធានការ ប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃវីរុសកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មីប្រភេទអូមីក្រុង ដើម្បីចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ គ.វ.ក-១៩ សូមធ្វើការក្រើនរំលឹក និងអំពាវនាវយ៉ាងទទូចសារជាថ្មីម្តងទៀត ដល់កុមារ យុវវ័យ និង ប្រជាពលរដ្ឋទាំងអស់ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី១ និងដូសទី២ រួចរាល់ ឬបានចាក់វ៉ាក់សាំងចនសុន និងចនសុន មួយដូសរួច ហើយមានគម្លាតចាប់ពី៤ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំងដួសទី២ ឬបន្ទាប់ពីការចាក់វ៉ាក់សាំងចនសុន និងចនសុន មួយដូសរួច សូមរួសរាន់អញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី៣ ឬដូសជំរុញ ឱ្យបានគ្រប់ៗគ្នា នៅតាមមន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ឬទីតាំងចាក់វាក់សាំងកូរីដ-១៩ ដែលស្ថិតនៅជិតទីសំណាក់របស់បងប្អូន និងក្មួយៗ។

រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងបខណ្ឌទូទាំងប្រទេស(គ.វ,ក-១៩) លោកជំទាវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងថា សូមអាណាព្យាបាល មាតាបិតា នាំកុមារអាយុ ចាប់ពី ៣ឆ្នាំ ទៅក្រោម ៥ឆ្នាំ ទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានឱ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ នេះតទៅ និងការចាក់ដូសទី៣ ឬដូសជំរុញដល់កុមារក្រុមអាយុ ៥ឆ្នាំ ដល់ក្រោម ១២ឆ្នាំឱ្យបានគ្រប់ៗគ្នា ផងដែរ ចាប់ពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ នៅតាមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដែល គ.វ.ក-១៩ បានចេញសេចក្តីជូនព័ត៌មានកាលពី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ និងដែលមានការណែនាំដោយឡែកតាមខេត្តនីមួយៗ ពីអនុគណៈកម្មការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌរាជធានី-ខេត្តទាំង២៥។

ដើម្បីជំរុញល្បឿននៃការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានលឿនឆាប់បានដល់ទិសដៅនៃក្រុមអាយុនីមួយៗ គ.វ.ក-១៩ សូមស្នើ ដល់ឯកឧត្តម លោកជំទាវអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌរាជធានី-ខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ លោកប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំងអស់ រួមទាំងអាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់បន្ថែមទៀតលើការងារជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមដែនសមត្ថកិច្ចរៀងៗខ្លួន ព្រមទាំងអនុវត្តនូវចំណុចសំខាន់ៗដូចតទៅ៖

– បន្តជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ និងបន្ថែមពេលវេលានៃការចាក់វ៉ាក់សាំងកូដ-១៩ ទាំងថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់ សម្រាក ក៏ដូចជាបន្តអប់រំផ្សព្វផ្សាយ ចលនា កៀរគរ ឱ្យប្រជាពលរដ្ឋបានយល់ និងបន្តទទួលការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ព្រមទាំងចាត់ចែងយកវ៉ាក់សាំងទៅចាក់ជូនដល់ទីតាំងប្រជាពលរដ្ឋតាមភូមិ-ឃុំ តែម្ដងក្នុងករណីពួកគាត់មិនអាច មកទទួលយកសេវ៉ាចាក់វ៉ាក់សាំងកូវីដ-១៩ បាននៅតាមទីតាំងចាក់វ៉ាក់សាំង ដោយសារមូលហេតុផ្សេងៗសមស្រប។

ធ្វើបច្ចុប្បន្នភាពអ្នកមិនទាន់បានចាក់វ៉ាក់សាំងនៅតាមភូមិ-ឃុំ ឱ្យបានលឿន និងរៀបចំក្រុមគ្រូពេទ្យចុះចាក់ដល់ទីតាំងណា មួយដែលបានកៀរគររួចនោះ ដោយសហការជាមួយក្រុមគ្រូពេទ្យក្នុងការកំណត់ថ្ងៃចុះចាក់ឱ្យច្បាស់លាស់ (ដូចជា សាលារៀន រោងចក្រ-សហគ្រាស កន្លែងបំពេញការងារប្រមូលផ្ដុំផ្សេងៗ) ឬអាចទៅចាក់ដល់ផ្ទះប្រជាពលរដ្ឋសម្រាប់ជនចាស់ ជរា និងជនពិការ ដែលមិនអាចមកកាន់មូលដ្ឋានសុខាភិបាល ឬទីតាំងចាក់បាន។

– ត្រូវធ្វើការតាមដានលទ្ធផលចាក់វ៉ាក់សាំងជាប្រចាំថ្ងៃនៅតាមខេត្តរបស់ខ្លួន ហើយត្រូវជួយដោះស្រាយឱ្យមានប្រសិទ្ធិភាព នូវរាល់បាតុភាពយឺតយ៉ាវនានា ដែលអាចកើតមានជាយថាហេតុ សំដៅបង្កើននូវចំនួនអ្នកចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុង ល្បឿនលឿន ដែលអាចធ្វើទៅបាន។

ជាថ្មីម្តងទៀត គ.វ.ក-១៩ សូមស្នើឱ្យរដ្ឋបាលរាជធានី-ខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៅទូទាំងប្រទេស ចាត់ចែងកៀរគរ ប្រជាជនដែលដល់វេនចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី៣ ឬដូសជំរុញ ហើយមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដាសជំរុញ ក៏ដូចជាអ្នកដែលមិនទាន់បានបាក់ដូសមូលដ្ឋាន ឬមិនទាន់បានចាក់ដួសទី២ នៅតាមមូលដ្ឋានរបស់ខ្លួនឱ្យមក ទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន ដូសទី៣ ឬសជំរុញ នេះឱ្យបានគ្រប់គ្នា និងឱ្យបានឆាប់ រហ័សតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតជោនាយករដ្ឋមន្ត្រី ដើម្បីបង្កើនភាពសុំសម្រាប់បុគ្គល និងសម្រាប់សហគមន៍ ក្នុងការការពារ និងកាត់បន្ថយភាពវៃលុកធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង ដែលកំពុងចរាចរយ៉ាង សកម្មនៅអំឡុងពេលបច្ចុប្បន្ននេះ និងជួយសង្គ្រោះអាយុជីវិត (Vaccire Safe Life) បងប្អូនកូនចៅយើងផងដែរ។

ទន្ទឹមគ្នានេះដែរ គ.វ.ក-១៩- សូមគោរពជម្រាបជូនផងដែរថា ទោះបីជាបុគ្គលម្នាក់ៗបានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ រួចរាល់ហើយក្តី ក៏ត្រូវបន្តអនុវត្តនូវវិធានការ “៣ការពារ” (ពាក់ម៉ាស់ លាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពី មួយម៉ែត្រ កន្លះឡើងទៅ) និង “៣កុំ” (កុំទៅកន្លែងដែលមានមនុស្សច្រើនកុះករ កុំទៅកន្លែងដែលបិទជិតគ្មានខ្យល់ចេញចូល កុំ ប៉ះពាល់គ្ន កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) និងបន្តរួមគ្នាអនុវត្តតាមយុទ្ធនាការជាតិអប់រំក្រោមប្រធានបទ “ រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លង វីរុសកូវីដ-១៩- ក៏ដូចជាគោរពតាមសេចក្ដីណែនាំក្រើនរំលឹកចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ របស់ក្រសួងសុខាភិបាល ស្ដីពីការបន្ត ការការពារការចម្លងវីរុសកូរ៉ដ-១៩ ជាពិសេស អូមីក្រុង ដើម្បីចូលរួមទប់ស្កាត់ការចម្លងវីរុស កូវីដ-១៩ នៅក្នុងសហគមន៍នៃប្រទេស កម្ពុជា និងរក្សានិរន្តរភាពនៃការរស់នៅធម្មតា តាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩៕

អត្ថបទដែលជាប់ទាក់ទង