ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ លុបឈ្មោះអតីត វរសេនីយ៍ទោ ជី កុសល ចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ប្រព្រឹត្តបទល្មើសក្លែងបន្លំអនុក្រឹត្យ ដើម្បីដំឡើងឋានន្តរសក្ដិខ្លួនឯងជា វរសេនីយ៍ឯក

129

 

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានបំភ្លឺជូនសាធារណជនអំពីករណី អតីត វរសេនីយ៍ទោ ជី កុសល នាយរងការិយាល័យអភិវឌ្ឍន៍ យោធភូមិភាគទី៥ ដែលបានបង្ហោះតាមបណ្ដាញសង្គម និងសារព័ត៌មាន អំពីករណី “ត្រូវបានលុបឈ្មោះចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ”។

យោងតាមលិខិតបំភ្លឺរបស់ អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ ៖ យោងច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ
, – ក្រមព្រហ្មទ័ណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា , – កិច្ចសន្យាសារភាពទទួលកំហុស ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ របស់ វរសេនីយ៍ទោ ជី កុសល , – កំណត់ហេតុសូវចម្លើយ-បំភ្លឺ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ របស់ផ្នែកសន្តិសុខ ការិយាល័យទី១ កងទ័ពជើងគោក , – របាយការណ៍លេខ ០៣៣/២០២០/បក ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ របស់កងទ័ពជើងគោក ស្ដីពីករណីមិនប្រក្រតី ចំពោះការក្លែងបន្លំកាត់តឯកសារសាធារណៈ របស់លោកវរសេនីយ៍ទោ ជី កុសល អត្តលេខ ០៤៤៣៩៣ នាយរង ការិយាល័យអភិវឌ្ឍន៍ យោធភូមិភាគទី៥។

ហេតុនេះករណី លោក ជី កុសល ពិតជាបានប្រព្រឹត្តបទល្មើសក្លែងបន្លំអនុក្រឹត្យ លេខ៨៤៦/ អនក្រ.តត ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីដំឡើងឋានន្តរសក្ដិខ្លួនឯងជា វរសេនីយ៍ឯក។

ផ្អែកតាម ក្រមព្រហ្មទណ្ឌ មាត្រា៦២៩ បទក្លែងបន្លំឯកសារសាធារណៈ ចែងថា៖ ការក្លែងបន្លំ ប្រព្រឹត្តនៅក្នុងលិខិតយថាភូត ឬការក្លែងបន្លំប្រព្រឹត្តនៅក្នុងឯកសារ ដែលចេញឱ្យដោយរាជការសាធារណៈ ដើម្បីធ្វើការកត់សម្គាល់សិទ្ធិ អត្តសញ្ញាណ ឬឋានៈ ឬដើម្បីយល់ព្រមផ្ដល់ការអនុញ្ញាត ត្រូវផ្តន្ទាទោសដាក់ ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ។

ប៉ុន្តែដោយបានពិនិត្យវាយតម្លៃអំពីគុណសម្បត្តិរបស់ លោក ជី កុសល បានចូលចម្រើកងទ័ពឆ្នាំ ១៩៨៥ អគ្គបញ្ជាការ គោរពស្នើសុំទៅក្រសួងការពារជាតិត្រឹមតែ លុបឈ្មោះចេញពីក្របខ័ណ្ឌកងយោធ ពលខេមរភូមិន្ទ តែប៉ុណ្ណោះដោយពុំមានការដាក់ទោសទ័ណ្ឌអ្វីទៀតឡើយ។

អត្ថបទដែលជាប់ទាក់ទង