ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់កូនម្នាក់ យកឈើជ្រុងវាយឪពុកបង្កើត រងរបួសធ្ងន់

69

 

កោះកុង ៖ អធិការដ្ឋាននគរបាលស្រុកស្រែអំបិល ខេត្តកោះកុង ​ចាប់កូនម្នាក់ប្រើហិង្សាលើឪពុកបង្កើត នៅថ្ងៃទី២០ ខែកុម្ភៈឆ្នាំ ២០២២ វេលាម៉ោង ២២និង០០នាទី នៅចំណុចក្នុងផ្ទះ ស្ថិតក្នុងភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល​ ខេត្តកោះកុង។

បង្កឡើងដោយជនសង្ស័យឈ្មោះ ប្រាក់ សុគន្ធ ភេទ ប្រុសអាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បានធ្វើសកម្មភាពយកដំបងឈើជ្រុង ប្រវែង ៧០ សង់ទីម៉ែត្រ មានជាប់ដែកគោល វាយទៅលើឪពុករបស់ខ្លួនឈ្មោះ ប្រាក់ សម្រុង ភេទប្រុសអាយុ ៦០ ឆ្នាំ បណ្ដាលឱ្យរងរបួសធ្ងន់ ចំនួន ៣ កន្លែង។

ដោយអនុវត្តតាមបទបញ្ជារបស់លោកអធិការ កម្លាំងជំនាញបានសហការ ជាមួយកម្លាំងប៉ុស្តិ៍ស្រែអំបិល ជនស្ស័យ ត្រូវបានឃាត់ខ្លួន នាំមកកាន់អធិការដ្ឋាន រួមទាំងវត្ថុតាង ដើម្បីកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅ ស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្ត៕

អត្ថបទដែលជាប់ទាក់ទង