ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ ពាក់ព័ន្ធករណី អំពើលួចមានស្ថានទម្ងន់ទោស ឆក់យកទូរស័ព្ទដៃ

52

ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់យកទូរស័ព្ទដៃ) ។

ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង ១៣ម៉៣០នាទី នៅចំណុចបណ្តោយផ្លូវ លំ ភូមិ ទ្រា៣ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណម្នាក់ ភេទ ស្រី អាយុប្រហែល ១៨ ឆ្នាំ ជិះម៉ូតូ ០១ គ្រឿងម៉ាក វ៉េវ ពណ៌ ខ្មៅ ដោយបានកាន់ទូរស័ព្ទដៃ ០១ គ្រឿងម៉ាក អូប៉ូ និយាយតាមផ្លូវ ក្នុងពេលនោះជនសង្ស័យឈ្មោះ ស៊ូ សាទ្រី ហៅ ហ្គីល ភេទ ប្រុស អាយុ ២០ ឆ្នាំ ជិះម៉ូតូ ០១ គ្រឿងម៉ាក ស្ទេប ពណ៌ ក្រហម ពាក់ស្លាកលេខ កំពង់ធំ ១A-០៤៥០ មកធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះហើយជិះម៉ូតូគេចខ្លួន ភ្លាមនោះជនរងគ្រោះបានស្រែកឆោឡោឡើង ជនសង្ស័យឈ្មោះ ស៊ូ សាទ្រី ហៅ ហ្គីល បានបោះទូរស័ព្ទដៃរបស់ជនរងគ្រោះដែលបឆក់បានចោលទៅលើផ្លូវ ហើយក៏ត្រូវបានប្រជាពលរដ្ឋ និងកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ដេញចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ូ សាទ្រី ហៅ ហ្គីល យកមកសាកសួរនៅទីស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ ចំណែកជនរងគ្រោះបានរើសយកទូរស័ព្ទដៃវិញ ហើយជិះម៉ូតូចេញពីកន្លែងកើតហេតុទៅបាត់មិនឃើញមកដាក់ពាក្យបណ្ដឹងនៅស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ នោះទេ ។

ជនសង្ស័យឈ្មោះ ស៊ូ សាទ្រី ហៅ ហ្គីល ភេទ ប្រុស អាយុ ២០ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវ លំ ភូមិ ទ្រា២ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។ (មានផ្ទុកសារធាតុញៀន)

ជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ ពុំបានមកដាក់ពាក្យបណ្តឹងនោះទេ ។

វត្ថុតាងចាប់យក : ម៉ូតូ ០១ គ្រឿងម៉ាក ស្ទេប ពណ៌ ក្រហម សេរីឆ្នាំ ២០០៦ ពាក់ស្លាកលេខ កំពង់ធំ ១A-០៤៥០ ម៉ាស៊ីនលេខ=៥៥០៦៥៧, ដែកចុងស្រួចចំនួន ០២,សោរទីបលេខ៨ចំនួន ០១, ទុលឡឺវីសចំនួន ០១,ដង្កាប់ចំនួន ០១ និងកាបូបស្ពាយពណ៌ខ្មៅចំនួន ០១ (របស់ជនសង្ស័យ) ។

បច្ចុប្បន្នជនសង្ស័យចំនួន ០១ នាក់ឈ្មោះ ស៊ូ សាទ្រី ហៅ ហ្គីល ឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង