ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌទួលគោកចុះត្រួតពិនិត្យរដ្ឋបាល ឃាត់ខ្លួនបានជនសង្ស័យនិងថ្នាំញៀនមួយចំនួន

54

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកដឹកនាំដោយ លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌនៅរាត្រីថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង ១៩និង០០នាទីយប់បានចុះត្រួតពិនិត្យរដ្ឋបាលគ្រឿងញៀន នៅចំនុចគោលដៅ ចំនួន០៤ខ្នងផ្ទះនៅផ្លូវរថភ្លើង ក្រុម៧៨,,​ភូមិ១៧,២២សង្កាត់បឹងកក់ទី២ ហើយក្នុងការចុះត្រួតពិនិត្យរដ្ឋបាលនេះ កម្លាំងមានសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យនិងថ្នាំញៀនមួយចំនួនផងដែរ។

   មន្ត្រីរដ្ឋបាលខណ្ឌទួលគោកបានអោយដឹងថា នៅថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង ១៩.០០នាទីយប់កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកដឹកនាំដោយ លោលជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌ បានចុះត្រួតពិនិត្យរដ្ឋបាលគ្រឿងញៀន នៅចំនុចគោលដៅចំនួន០៤ខ្នងផ្ទះនៅផ្លូវរថភ្លើង ក្រុម៧៨,,​ភូមិ១៧,២២សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយជាលទ្ធផល កម្លាំងយើងបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ជាក់ សែ្តង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅក្នុងមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី៣ខណ្ឌទួលគោក រាជធានីភ្នំពេញ

  ជនសង្ស័យមាន ឈ្មោះ ទៀង ខុននី ហៅ នី ភេទស្រី អាយុ២៩ឆាំ្ន ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដស្នាក់នៅផ្លូវរថភ្លើងក្រុម៣៣ ភូមិ១០សង្កាត់ផ្សារដេប៉ូទី៣ខណ្ឌទួលគោក រាជធានី ភ្នំពេញ ។

  វត្ថុតាងដែលបានចាប់យក ( ក្រាមពណ៍សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៤កញ្ចប់តូច ) និងទូរស័ព្ទម៉ាកLG.MP3ពណ៍ខ្មៅសារីចាស់១គ្រឿង។

  បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធើ្វការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់

 

អត្ថបទដែលជាប់ទាក់ទង