ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនដៃដល់ យកកាំបិតប៉័ងតោ កាប់លើជនរងគ្រោះរបួស

45

 

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌឫស្សីកែវ បានឃាត់ខ្លួនជនដៃដល់ម្នាក់ បន្ទាប់ពីធ្វើសកម្មភាព យកកាំបិតប៉័ងតោ កាប់លើបងថ្លៃ អោយរងគ្រោះរបួសថ្ងាស់ នៅវេលាម៉ោង១៨ និង៤០នាទីយប់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ៥៤ ផ្លូវបេតុង ក្រុម២ ភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ សាន់ សាលី ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅផ្ទះលេខ៥៤ ផ្លូវលំ ក្រុមទី២ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវមុខរបរ លក់ដូរ រងរបួសចំក្បាលថ្ងាស់ខាងឆ្វេង របួសដេរចំនួន០៧ថ្នេរ ព្យាបាលនៅពេទ្យ២៤ម៉ោង។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាល បានអោយដឹងថា ជនសង្ស័យឈ្មោះ ហុិម សាលីម ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅផ្ទះលេខ១៤៧ ក្រុម១ ភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន)គ្មានវិជ្ជមានកូវិដ-១៩ទេ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើ ជនសង្ស័យបានមកកន្លែងកើតហេតុ រករឿងឈ្លោះជាមួយបងស្រី ពេលនោះជនរងគ្រោះ ត្រូវជាបងថ្លៃ បានទៅឃាត់ ស្រាប់តែជនសង្ស័យ ត្រូវជាប្អូនថ្លៃ បានយកកាំបិតប៉័ងតោ កាប់ទៅលើបងថ្លៃចំថ្ងាស់ខាងមុខ ដេរចំនួន០៧ថ្នេរ ហើយជនដៃដល់ បានកាន់កាំបិតប៉័ងតោ រត់គេចខ្លួនបាត់ លុះដលវេលាម៉ោង៥ភ្លឺថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ សមត្ថកិច្ចបានឃាត់ជនសង្ស័យ នៅចំនុចកើតហេតុខាងលើ ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង