ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នារី​វ័យក្មេងម្នាក់​ ​ធ្លាក់ពីលើ​អគារសណ្ឋាគារ The Litz ស្លាប់​

93


ភ្នំពេញ​៖​ នារី​វ័យក្មេងម្នាក់ បាន​ធ្លាក់ពីលើ​អគារ The Litz បណ្ដាលឲ្យ​បែកក្បាលចេញឈាមស្លាប់​​នៅនឹង​កន្លែង​ ដែលហេតុការណ៍​នេះ​បាន​កើតឡើងនៅម៉ោង​១០៖៣០យប់ ​ថ្ងៃ​ទី​១២ ខែ​កញ្ញា ​ឆ្នាំ​២០១៨​ ​នៅ​សណ្ឋាគារ ​​The Litz Hotel Suite ​ផ្លូវ​១០៥ ស្ថិត​ក្នុង​សង្កាត់​បឹង​ព្រលិត​ ខណ្ឌ​៧មករា រាជធានីភ្នំពេញ​។

នៅ​មុន​ពេល​កើត​ហេតុគេបានឮសំឡេងយ៉ាងខ្លាំង ស្រាប់តែមើលទៅមុខ​សណ្ឋាគារ​ The Litz​ ឃើញនារី​វ័យ​ក្មេង​ម្នាក់​បានដេកស្លាប់ផ្កាប់មុខ និងមានឈាមហូរចេញពេញលើថ្ម ដោយនាងធ្លាក់មកពីលើអគារ​ស្លាប់​នៅ​នឹង​កន្លែង​។ នារីរងគ្រោះ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ។

ក្រោយកើតហេតុសព ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​​ត្រួត​ពិនិត្យ​ ដើម្បី​ស្វែង​រក​ការ​ពិត ​​នៅ​ពី​ក្រោយ​ថា ​ជា​ករណី​អ្វី​ឲ្យ​ប្រាកដ​ ទើបបាននារីវ័យក្មេងម្នាក់នេះធ្លាក់ពីលើអគារស្លាប់៕

អត្ថបទដែលជាប់ទាក់ទង