ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្មេង២​នាក់​ ត្រូវរថយន្តក្រុមហ៊ុន​HITACHIបើកដោយជនជាតិថៃ បុកស្លាប់​ភ្លាមៗ​នៅ​ហ្នឹង​កន្លែង​កើត

61


​កំពង់ធំ​៖​ក្មេង២​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​ហ្នឹង​កន្លែង​កើតហេតុ​ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចររថយន្ត​បុក​ម៉ូតូ​ ​​នៅ​ថ្ងៃ​ទី​១២​ ខែកញ្ញា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​៦​​ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​៦​ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៨៨-១៨៩​ នៅ​ភូមិ​បាគង​ ឃុំ​ត្បែង​ ស្រុក​កំពង់ស្វាយ​ ខេត្តកំពង់ធំ​។​

​មន្ត្រី​នគរបាល​ខេត្តកំពង់ធំ ​បានឱ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ISUZU​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AV-7563​ ដែលមានបិទស្លាកសញ្ញាក្រុមហ៊ុន​HITACHI ​បើកបរ​ផ្លូវត្រង់​ទិស​ដៅ​ពី​កើត​ទៅ​លិច​) ដោយ​ឈ្មោះ​ផ​ន​ ថេ​ប​ ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ​ នៅ​ភូមិ​បាងកក​ សង្កាត់​បាងកក​ ក្រុង​ថេ​ប​ ប្រទេស​ថៃ ​(​នាំ​ខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ស្វាយ​)​។​ អ្នក​រួម​ដំណើរ​ជាមួយ​ចំនួន​២​នាក់​ទី​១-​ឈ្មោះ​ ឆាន​ ណា​កាន​ ភេទ​ស្រី​ អាយុ​២៨​ឆ្នាំ​ នៅ​ភូមិ​ សង្កាត់​ ជាមួយ​អ្នកបើកបរ​រថយន្ត​ ទី​២-​ឈ្មោះ​ ម៉ុ​ន​ ឈ​ន​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ នៅ​ភូមិ​ធ្នុង​ ឃុំ​ដាន​រុន​ ស្រុក​សូទ្រនិគម​ ខេត្តសៀមរាប​ ពេល​មក​ដល់​កន្លែង​កើតហេតុ​បុក​ម៉ូតូ​ម៉ាក​ហុងដា​C125​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​តាកែវ​ 1C-3009 ​បើកបរ​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ហើយ​បត់​ឆ្វេង​ ​ដោយ​ឈ្មោះ​ ចាន់​ យុ​ត្តិ​ការ​ ភេទ​ប្រុស​ អាយុ​៩​ឆ្នាំ​ នៅ​ភូមិ​ត្រាំ​ខ្លា​ ឃុំ​ត្បែង​ ស្រុក​កំពង់ស្វាយ​ ខេត្តកំពង់ធំ​ ស្លាប់​នៅ​កន្លែង​កើតហេតុ​ ​មិន​ពាក់មួក​សុវត្ថិភាព​​។​ អ្នក​រួម​ដំណើរ​ឈ្មោះ​ ធួ​ក​ ឌុ​ល​ ភេទ​ប្រុស​ អាយុ​៧​ឆ្នាំ​ នៅ​ភូមិ​ ឃុំ​ជា​អ្នកបើកបរ​ម៉ូតូ​ ​ស្លាប់​នៅ​កន្លែង​កើតហេតុ​ ​មិន​ពាក់មួក​សុវត្ថិភាព​។​

​នគរបាល បានបញ្ជាក់មូលហេតុ​ជាបឋម ​បង្ក​ឡើង​ដោយ​អ្នកបើកបរ​ម៉ូតូ​ បើក​បត់​ឆ្វេង​ខ្ជីខ្ជា​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ រួម​ផ្សំ​នឹង​អ្នកបើកបរ​ រថយន្ត​មាន​ល្បឿន​លឿន​ ៕

អត្ថបទដែលជាប់ទាក់ទង