ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា តាមប្រព័ន្ធនិម្មិត

27

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែមីនា ឆ្នាំ២០២២នេះ តាមប្រព័ន្ធនិម្មិត។

កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តរបៀបវារៈចំនួនពីររួមមាន៖

១- អនុម័តយល់ព្រមលើសំណើ សុំជ្រើសតាំង សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ១រូប សម្រាប់ជំនួស ឯកឧត្តម អុឹម សួស្តី សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលត្រូវបញ្ចប់អាណត្តិ ដោយប្រគល់ភារកិច្ចជូន អគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តីជូនដំណឹង ផ្សព្វផ្សាយជ្រើសរើសបេក្ខជន ហើយធ្វើរបាយការណ៍ជូន គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ ។

២- អង្គប្រជុំបានអនុម័តទទួល យកសំណើរបស់ រាជរដ្ឋាភិបាលនូវសេចក្តីព្រាងច្បាប់ ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ ដោយប្រគល់ភារកិច្ចជូនគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូន គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ៕

អត្ថបទដែលជាប់ទាក់ទង