ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្តភាព នៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

31

ខេត្តព្រះសីហនុ៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យលោកជំទាវបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្តភាព នៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅសាលាខេត្តព្រះសីហនុ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះ សីហនុ បានជំរាបជូនលោកជំទាវ ឯកអគ្គរដ្ឋទូតឥណ្ឌាពីសក្តានុពល ដែលរាជរដ្ឋា ភិបាលកម្ពុជា កំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាតារារះនាទិសនិរតី ដោយប្រើប្រាស់សក្តានុពល ពីធម្មជាតិបង្កើនកំណើនសេដ្ឋកិច្ចជាតិ។ ទន្ទឹមនោះរាជរដ្ឋាភិបាល បានធ្វើការអភិវឌ្ឍ និងវិនិយោគនៅខេត្តព្រះសីហនុ ជាបន្តបន្ទាប់មានដូចជា កំពង់ផែសមុទ្រទឹកជ្រៅ មានកុងតីន័រចេញចូល ៧០ភាគរយក្នុងប្រទេស។ រាជ រដ្ឋាភិបាលបាន សហការមួយរាជរដ្ឋាភិ បាលជប៉ុនគាំទ្រវិនិយោគកំពង់ផែ ឱ្យមានសមត្ថភាពទទួល នាវាមានជម្រៅទឹក ១៣,៥០ម៉ែត្រ ចូលចត នៅឆ្នាំ២០២៥ ខាងមុខ។ ខេត្តមានព្រលានយន្តហោះអន្តរជាតិ ត្រូវបានពង្រីកផ្លូវរត់ប្រវែង ៣,៣០០ម៉ែត្រ បច្ចុប្បន្នកំពុងបន្តកសាងស្ថានីយ៍ ចេញដំណើរអាចទទួលភ្ញៀវ ២ លាននាក់ក្នុងមួយឆ្នាំ ក្រោយជួសជុលរួចអាចទទួលភ្ញៀវ ១០លាននាក់ក្នុងមួយ ឆ្នាំ។ ខេត្តព្រះសីហនុមានផ្លូវល្បឿនលឿន ដំបូងគេនៅកម្ពុជា តភ្ជាប់ពីរាជ ធានីភ្នំពេញ មកកាន់ ខេត្តព្រះសីហនុ នឹងបើកឱ្យដំណើរការនៅខែ៧ ឆ្នាំ២០២២ ខាងមុខនេះ។ កន្លងមកខេត្តព្រះសីហនុ ទទួលនាវាកងទ័ពជើងទឹក នៃសាធារណ រដ្ឋឥណ្ឌាជា បន្តបន្ទាប់មានចំនួន ១១ លើក ស្មើនឹង ១៦គ្រឿង។ ដោយឡែកផ្លូវដែកមិនទាន់ ប្រើប្រាស់ដឹកអ្នកដំណើរ ។ ខេត្តព្រះសីហនុមានកោះ៣៣ ឆ្នេរ ខ្សាច់ ១៧៥គីឡូម៉ែត្រ មានព្រៃកោងកាងតាមបណ្តោយឆ្នេរ ជាសក្តានុពលបម្រើ ឱ្យវិស័យទេសចរណ៍ នឹងវិនិយោគ។

ឯកឧត្តម អភិបាលខេត្តបានបន្តថា ទំនាក់ទំនងកម្ពុជា និងឥណ្ឌា មានទំនាក់ទំនងមិត្តភាព សាមគ្គីភាព សហ ប្រតិបត្តិការមានរយ:ពេល ៧០ឆ្នាំប្រទេសទាំងពីរមានការផ្លាស់ប្ដូរ ផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគ វប្បធម៌ទេសចរណ៍អប់រំទៅវិញទៅមកយ៉ាងជិត ស្និទ្ធ អ្វីដែលប្រជាជនកម្ពុជានៅចងចាំ ឥណ្ឌាបានផ្ដល់ជំនួយមនុស្សធម៌ក្នុងគ្រា ដែលកម្ពុជាលំបាក និងបន្តការគាំទ្រសន្តិ ភាពនៅកម្ពុជា ធ្វើឱ្យកម្ពុជាមានឱកាសក៏សាង និងអភិវឌ្ឍប្រទេសជាតិ និងស្នើឱ្យលោកជំទាវ ជួយផ្សព្វផ្សាយជំរុញអ្នក ទេសចរ និងអ្នកវិនិយោគមកកាន់កម្ពុជា ពិសេសមកកាន់ខេត្តព្រះសីហនុ និងសុំឱ្យពិចារណាការ ហោះហើរត្រង់មកកាន់កម្ពុជា ពិសេសខេត្តព្រះសីហនុ។ យើងនិងរៀបចំការពិភាក្សា ទំនាក់ទំនង MOU ក្រុងសម្ព័ន្ធភាពរវាងក្រុងព្រះសីហនុ និងក្រុង នៃរដ្ឋបុមបៃ នៃប្រទេសឥណ្ឌា។

លោកជំទាវ Devyani Utta Khobragade ឯកអគ្គរដ្ឋទូត នៃសាធា រណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណឯកឧត្តមអភិបាល អនុញ្ញាតឱ្យលោកជំទាវបាន ចូលជួបសំដែងការគួសម និងពិភាក្សាការងារ ក្នុងទំនាក់ទំនងកិច្ច សហប្រតិបត្តិកាយូរអង្វែង ទាំងខាងសេដ្ឋកិច្ច និងនយោបាយ ។
លោកជំទាវ បានបញ្ជាក់ថា យើងក៏ចង់ឱ្យមានជើងហោះហើរ ត្រង់មកកាន់កម្ពុជា ពិសេសមកកាន់ ខេត្តព្រះសីហនុ ជួយជំរុញអ្នកទេសចរ និងវិនិយោគឥណ្ឌា មកកាន់ខេត្តព្រះសីហនុកាន់តែច្រើនបន្ថែមទៀត។ ទន្ទឹមនោះឥណ្ឌាមានអ្នក ជំនាញ IT ប្រសិនបើរដ្ឋបាលខេត្តត្រូវការ លោកជំទាវនឹងជួយ ជំរុញការបណ្ដុះ បណ្ដាលជំនាញ IT ជូនដល់មន្ត្រីរាជការខេត្តព្រះសីហនុ ។

ក្នុងឱកាសនោះដែរ លោកជំទាវ Devyani Utta Khobragade ឯកអគ្គរដ្ឋទូត នៃសាធា រណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនាកិច្ច ចុះពិត្យមើលផ្ទាល់នូវ បន្ទប់ទឹកសាធារណ តាមបណ្តោយឆ្នេរអូឈើរទាល និងអូត្រេះផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង