ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈប្រតិភូអាស៊ាន៥ក្រុម ចូលមកទស្សនាផ្សារធំថ្មីអស់ជាច្រើនម៉ោង ដើម្បីទិញទំនិញឬវត្ថុអនុស្សាវរីយ៍ផ្សេងៗ

54

ភ្នំពេញ៖ ផ្សារធំថ្មី គឺជាផ្សាររដ្ឋធំមួយស្ថិតនៅក្នុងខណ្ឌដូនពេញ ដែលជាផ្សារតំណាងអោយនិមិត្តរូបរបស់រាជធានីភ្នំពេញ ហើយផ្សារនេះបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិ ក្នុងការចេញ ចូលដើម្បីទិញទំនិញឬវត្ថុអនុស្សាវរីយ៍ផ្សេងៗ ជាក់ស្តែងកាលពីរសៀលថ្ងៃទី០២ មីនា ២០២២នេះ គណៈប្រតិភូអាស៊ានចំនួន៥ក្រុមមានគ្នាចំនួន ១៥នាក់ បានចូលមកទស្សនាផ្សារធំថ្មីនេះ អស់ជាច្រើនម៉ោង។

  ប្រធានគណៈកម្មការគ្រប់គ្រងផ្សារធំថ្មី លោកស្រីប៉ុន ដានី បានអោយដឹងនៅថ្ងៃទី០៣ មីនានេះថា៖ កាលពី ថ្ងៃពុធ១៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក . ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែមិនា ឆ្នាំ២០២២

វេលាម៉ោង១៤និង០០នាទី មានគណៈប្រតិភូអាស៊ានចំនួន៥ក្រុមមានគ្នាចំនួននា១៥នាក់

(នារី១២នាក់បុរស ៣នាក់)បានចូលមកទស្សនាផ្សារធំថ្មី។ គណៈប្រតិភូបានចាកចេញពីផ្សារវិញនៅវេលាម៉ោង១៦ម៉ោង៣០នាទីដោយសុវត្ថិភាព។

   ផ្សារធំថ្មី ជានិមិត្តរូបរបស់រាជធានីភ្នំពេញ ហើយផ្សារមួយនេះ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងរសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិ ព្រោះតែផ្សារនេះ ក្រោមការគ្រប់គ្រង ដឹកនាំរបស់ លោកស្រីប៉ុន ដានីជាប្រធាន បានធ្វើអោយផ្សារទាំងមូល មានសន្តិសុខ សណ្តាប់ធ្នាប់និងបរិស្ថានល្អ គួរជាទីទាក់ទាញភ្ញៀវ មិនថា ភ្លៀវក្នុងស្រុកឬក្រៅស្រុកឡើយ។ អ្វីដែលជាការកត់សំគាល់ ខណៈមានកិច្ចប្រជុំកំពូលធំៗនៅរាជធានីភ្នំពេញម្តងៗ គេបានឃើញប្រពន្ធថ្នាក់ដឹកនាំកំពូលៗទាំងនោះ តែងនាំគ្នាចូលទៅទស្សនា ដើរលេងកំសាន្តជាមួយនិងការទិញទំនិញនិងវត្ថុអនុស្សាវរីយ៍នៅក្នុងផ្សារធំថ្មីនេះមិនដាច់ឡើយ៕

 

អត្ថបទដែលជាប់ទាក់ទង