ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជុំវាយតម្លៃ លើកីឡា៣ប្រភេទ ដែលបានទទួល ប្រាក់រង្វាន់លើទឹកចិត្ត

104

ភ្នំពេញ៖ ថ្មីៗនេះលោកអ៊ុកសិទ្ធិជាតិអគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានអញ្ជើញដឹកនាំ កិច្ចប្រជុំពិភាក្សា ដើម្បីត្យវាយតម្លៃ លើប្រភេទកីឡា ដែលទទួលបានមេដាយ នៃការប្រកួតលើឆាកអន្តជាតិ ដើម្បីរៀបចំរង្វាន់លើកទឹកចិត្ត ដល់ពួកគេ។

​កីឡាទាំង៣ប្រភេទនោះ មានប្រភេទកីឡាវ៉ូវីណាម ចូលរួមប្រកួតជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសម៉ីយ៉ាន់ម៉ា ទទួលបានមានមេដាយ ចំនួន២៦គ្រឿង មេដាយមាស ៦គ្រឿង មេដាយប្រាក់ ៦គ្រឿង មេដាយសំរឹទ្ធិ ១៤គ្រឿង។

​ប្រភេទកីឡាតេក្វាន់ដូ ITF ចូលរួមប្រកួតជើងឯកពិភពលោក យុវជននៅប្រទេសបេឡារូស ដែលកម្ពុជាទទួលចំនួន២គ្រឿង មេដាយប្រាក់ ១គ្រឿង មេដាយសំរឹទ្ធិ ១គ្រឿង និងប្រភេទកីឡាប៉េតង់ ចូលរួមប្រកួតជើងឯកអាស៊ី លើកទី២ នៅប្រទេសម៉ាឡេស៊ី ដែលកម្ពុជាទទួលបាន មេដាយចំនួន ៤គ្រឿង មេដាយប្រាក់ ១គ្រឿង មេដាយសំរឹទ្ធិ ៣គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង