ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត២គ្រឿង បុកគ្នា ស្លាប់ម្នាក់

68


ខេត្តកំពង់ចាមៈ គ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តធុនធំដឹកទំនិញ បុកគ្នាជាមួយរថយន្តសាំយ៉ុង ក្នុងទិសដៅបញ្រ្ចាសគ្នាបណ្តាលឲ្យស្លាប់ម្នាក់។

ស្នងការនគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨វេលាម៉ោង២១.៣០នាទី មានករណី គ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងដ៏រន្ធត់ នៅលើផ្លូវជាតិលេខ៦ ចំណុចបង្គោលគីឡូម៉ែត្រលេខ៧៩ ភូមិពង្រ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពងចាម រវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខភ្នំពេញ៣C.៨៣៨៥ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកពីត្បូងទៅជើង បានបុករថយន្តម៉ាក សាំយ៉ុងពាក់ស្លាកលេខកំពង់ចាម២A.៤៣៧៩ បើកបរដោយឈ្មោះ ធី វុត្ថា ភេទប្រុស អាយុ២៩ឆ្នាំ ទីលំនៅភូមិកណ្តាល ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បើកច្រាសទិសគ្នាពីជើងទៅត្បូង។
ករណីនេះបណ្តាលឱ្យស្លាប់មនុស្ស១នាក់ និងខូចរថយន្ត ២គ្រឿងលក្ខណៈធ្ងន់១គ្រឿង។

នគរបាលបានឲ្យដឹងថា មូលហេតុរថយន្តម៉ាកហ៊ីយ៉ាន់ដាយ បើកបរមិនប្រកាន់ស្តាំវត្ថុតាងបាន យកមករក្សា ទុកនៅអធិការដ្ឋាន នគរបាលស្រុកជើងព្រៃ ដើម្បីដោះស្រាយតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង