ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រឹះស្ថានឧត្តមសិក្សាចំនួន២២ចូលរួមប្រកួតកីឡានិស្សិតជើងឯកជាតិឆ្នាំ២០១៨

121


​ភ្នំពេញ:ការប្រកួតកីឡានិស្សិតឧត្តមសិក្សា និង មធ្យមសិក្សាជើងឯកជាតិឆ្នាំ២០១៨នេះមានគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាឯកទេសចំនួន២២ចូលរួម ។​នេះបើតាមការឲ្យដឹងពីលោកដួង មាសចំរើនប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិតដែលថ្លែងក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃៃទី១៤កញ្ញា ។ក្នុងចំណោមគ្រឹះស្ថានឧត្តមសិក្សាទាំ២២នេះមាន៨គ្រឹះស្ថានមកពីខេត្តនានា ។៦ប្រភេទកីឡាត្រូវបានដាក់ឲ្យប្រកួតដូចឆ្នាំមុនៗដែរ ។

​កីឡាទាំង៦ប្រភេទនោះមានបាល់ទាត់បុរស ដែលមាន១៤ក្រុម ។បាល់ទាត់នឹងត្ូវប្រើប្រាស់ទីលានចំនួន៤ដើម្បីប្រកួត ។បាល់ទះមាន៤ក្រុមហើយត្រូវប្រើទីលានចំនួន៣ដើម្បីប្រកួតបាល់បោះបុរសមាន៥ក្រុម និងបាល់បោះនារីមាន៤ក្រុម ដែលប្រភេទកីឡានេះត្រូវប្រើប្រាស់ទីលានចំនួន៣ដើម្បីប្រកួត ។

​ប្រភេទកីឡាអត្តពលកម្មមាន១៥ក្រុមក្នុងនោះមាននារីចំនួន៧ក្រុម ។អត្តពលកម្មប្រកួតនៅពហុកីឡាដ្ឋានជាតិ
ប៉េតង់ដែលត្រូវប្រកួតនៅពហុកីឡដ្ឋានជាតិដែរនោះ៦ក្រុម និងវាយកូនឃ្លីលើតុមាន៨ ក្រុម ។អតពលិកដែលចូលរួម
បរកួតមាន៦៩៩នាក់ក្នុងនោះនារីចំនួន៩៤នាក់ ។

​សម្រាប់កីឡាករ-កីឡាការិនីដែលមកពីបណ្ដាខេត្តនានានោះនឹងត្រូវសម្រាកនៅសណ្ឋាគារផ្កាឈូកទឹព្វ និង
ហូចចុកនៅសណឋាគារនេះតែម្ដង ។ចំពោះអ្នកនៅភ្នំពេញគឺដៗស្រាយឲ្យតែការហូបចុក ប៉ុណ្ណោះឯការស្នាក់នៅគឺនៅតាមផ្ទះរៀងៗខ្លួន ។ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី១៩ និង បញ្ចប់នៅថ្ងៃទី២៦កញ្ញា ។

​សូមបញ្ជាក់ថាភេសជ្ជៈSponsor បានបន្តចូលរួមឧបត្ថម្ភ សម្រាប់ព្រឹត្តិការណ៍ប្រកួតនេះ តាំងពីដើមដល់ចប់
ចូចបណ្ដាឆ្នាំមុនៗដែរ ៕

អត្ថបទដែលជាប់ទាក់ទង