ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌច្បារអំពៅដាក់បញ្ជាឱ្យសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ឱ្យបានល្អដើម្បីឆ្លើយតប តម្រូវការរបស់ប្រជាជន

73


ភ្នំពេញ ៖ លោកអភិបាលខណ្ឌច្បារអំពៅ បានជំរុញឱ្យគណៈបញ្ជាការសង្កាត់ទាំង៨ បន្តពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ និងការងារផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋអោយបានល្អជាប្រចាំ ជាពិសេសត្រូវលុបបំបាត់អោយបាន ចំពោះអ្នកជូញដូរ និងប្រើប្រាស់គ្រឿងញៀននៅក្នុងមូលដ្ឋាន ដើម្បីជាការឆ្លើយតបទៅវិញ ជូនប្រជាពលរដ្ឋ ។

លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងជាប្រធានគណះបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ លើកឡើងដូច្នេះ ក្នុងកិច្ចប្រជុំគណះបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាណ២០១៨ នៅសាលាខណ្ឌច្បារអំពៅ។
លោកថ្លែងថា “សន្តិសុខគឺជាសេចក្តីត្រូវការរួមរបស់ ប្រជាពលរដ្ឋគ្រប់រូប មិនអាចខ្វះបាន មិនថាអ្នកមាន ឬអ្នកក្រនោះទេ គឺសុទ្ធតែត្រូវការសន្តិសុខទាំងអស់។ ការដែលពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនេះ គឺជាការឆ្លើយតបមួយដ៏ចាំបាច់ របស់ប្រជាពលរដ្ឋ ក៏ដូចជានៅទូទាំងខណ្ឌ ដើម្បីរក្សាសុវត្ថិភាពសុខដុមរម្យនាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ ដូច្នេះហើយ អាជ្ញាធរសង្កាត់ទាំង៨ ត្រូវធ្វើយ៉ាងណាផ្តល់សេវាកម្មឱ្យបានល្អជូន ប្រជាពលរដ្ឋមានភាពកក់ក្តៅ រក្សាបានសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈបានល្អ”។

លោកបានបន្តក្រើនរំលឹកដល់អាជ្ញាធរសង្កាត់ និងមន្ត្រីពាក់ពន្ធ័ឲ្យបង្កើនប្រសិទ្ធភាព ការងារទ្វេដងថែមទៀត លើការបំរើសេវាសាធារណៈជូន ប្រជាពលរដ្ឋឲ្យសក្ត័សមទៅនឹងទំនុកចិត្ត របស់ប្រជាពលរដ្ឋដែលបានបោះឆ្នោតឲ្យយើង។ការងារជាច្រើនកំពុងរងចាំយើងទៅធ្វើ ជាពិសេសការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈក្នុងមូលដ្ឋាន ដោយផ្តោតទៅលើការអនុវត្តច្បាប់ចរាចរ,បន្តឆែកឆេរអាវុធជាតិផ្ទុះ។ ត្រួតពិនិត្យកន្លែងសប្បាយភាព, ក្លិបកំសាន្ត, ក្លិបរាត្រីផ្សេងៗ ដើម្បីទប់ស្កាត់បទល្មើសគ្រឿងញៀន បើទោះបីយើងមិនអាចលុបបំបាត់នៅចំពោះមុខ តែក៏អាចឈានទៅកាត់បន្ថយបទល្មើសគ្រឿងញៀនបាន១កំរិតដែរ។

ជាមួយគ្នានេះលោកអភិបាលខណ្ឌ បានបញ្ជាក់ទៅកាន់លោកអធិការនគរបាលខណ្ឌ លោកស្រីជាចៅសង្កាត់ ត្រូវបន្តធ្វើការផ្តល់អត្តសញ្ញាណកម្ម អោយបានទាន់ពេលវេលាជូនប្រជាពលរដ្ឋ ដោយថា នេះជាសេវាកម្មមួយដែលប្រជាពលរដ្ឋគ្រប់ត្រូវជាចាំបាច់ សំរាប់ប្រើប្រាស់ជាផ្លូវច្បាប់ណាមួយ ក្នុងជីវភាពគ្រួសារពួកគាត់ ដែលមិនអាចខ្វះបាន” ៕

អត្ថបទដែលជាប់ទាក់ទង