ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសអ្នករត់ម៉ូតូឌុបម្នាក់ ត្រូវចោរចាក់សម្លាប់ប្លន់យកម៉ូតូ

84

រាជធានី​ភ្នំពេញ ៖ ករណីប្រទះឃើញសពបុរសអ្នករត់ម៉ូតូឌុបម្នាក់ សមត្ថកិច្ច​បាន សន្និដ្ឋានបឋមថា ​អាច​ជា​ករណី​ប្លន់​សម្លាប់​​យក​ម៉ូតូ ព្រោះ​ជន​រង​គ្រោះ​បាន​បាត់​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥ ដែលគាត់យកទៅ​​រត់​ឌុ​ប​ ដូច្នេះ អាច​គាត់​ដឹក​ប៉ះ​ម៉ូយ​​ ប៉ះចំចោរ ហើយល្បួង​​នាំ​ទៅ​​ប្លន់​សម្លាប់​នៅ​ទី​នេះ​តែ​​ម្តង ។

នៅ ព្រឹក​ថ្ងៃ​ទី​១៤ កញ្ញា នេះ សាក​សព​ដែល​​ត្រូវ​គេ​សម្លាប់​​ដោយ អារក ចាក់និងវាយ មាន​ឈ្មោះ​ឡាញ់ វន អាយុ​២៥​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូឌុប​​ពេល​យប់ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ខេត្តកំពត ។

បើ​តាម​ស្ត្រី​ជា​ប្រពន្ធ​​បាននិយាយ​ថា ប្តី​ តែង​ចេញ​រត់​ឌុ​ប​ម៉ូយនៅ​ពេល​យប់ ប៉ុន្តែគាត់​​​ចូល​ផ្ទះ​វិញ​នៅ​ម៉ោង​​១០​យប់ទេ ។ ​នាងបន្តថា ចម្លែកកាល​យប់មិញ​ អត់​ឃើញ​ប្តី​មក​ផ្ទះ​​ទេ បាត់មួយយប់ហើយ ​គាត់​ទាក់ទង​ទៅ​​ប្តីតាមទូរស័ព្ទក៏​មិន​បានទៀត​។ លុះនៅ​​ព្រឹក​​ឡើងទើប​នាង​ទទួល​ដំណឹង​ថា ប្តី​បាន​ស្លាប់ទើប​នាង​មក​ដល់​ទី​នេះ ៕

អត្ថបទដែលជាប់ទាក់ទង