ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌនាំមន្ត្រីរាជការសម្អាត និងរើសសំរាមនៅតាមផ្លូវ អបអរសាទរទិវាសម្អាតពិភពលោក

100

ភ្នំពេញ៖ រដ្ឋបាលខណ្ឌដង្កោ ដឹកនាំដោយលោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានរៀបចំទិវាសម្អាតពិភពលោក ដោយមានការចូលរួមពីមន្ត្រីជុំវិញខណ្ឌ កម្លាំងអធិការការដ្ឋាននគរបាលខណ្ឌ កម្លាំងកងរាជអាវុធហត្ថខណ្ឌ សណ្តាប់ធ្នាប់ខណ្ឌ យុវជនស.ស.យ.ក និងប្រជាពលរដ្ឋ ប្រមាណ៣០០នាក់កាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ ។
ក្នុងឱកាសនោះលោកអភិបាលខណ្ឌដង្កោបានបញ្ជាក់ថា៖ ទិវានេះប្រារព្ធឡើងក្នុងគោលបំណងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ចូលរួមក្នុងការគ្រប់គ្រងសំរាម ក្នុងប្រទេស និងជាការលើកម្ពស់ ការយល់ដឹងដល់ប្រជាជន អំពីស្ថានភាពធ្ងន់ធ្ងរនៃសំរាមដែលកើតឡើង នៅលើភពផែនដី ហើយគោលបំណង នៃទិវានេះក៏ស្របទៅនឹងការប្រឡងប្រណាំង ទីក្រុងស្អាត ដែលផ្តួចផ្តើម និងដឹកនាំផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោបានបញ្ជាក់ដែរថា៖ នៅតាមមូលដ្ឋានសង្កាត់ទាំង១៣ ទីវត្តអារាម សាលារៀន និងទីសាធារណៈនានាក៏បានរៀបចំប្រារព្ធទិវាសម្អាតពិភាពលោកផងដែរ ដោយមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងគ្រប់ប្រភេទ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ព្រះសង្ឃ៕

អត្ថបទដែលជាប់ទាក់ទង